អ្នកលក់អនឡាញនៅខ្មែរស្ទើរតែទាំងអស់ហើយ ដែលបានប្រើប្រាស់ហ្វេសប៊ុកជាកន្លែងសម្រាប់លក់ និងផ្សាយផលិតផលរបស់ខ្លួនឱ្យភ្ញៀវស្គាល់ ខណៈដែលចំនួនប្រជាជនយើងប្រើប្រាស់ហ្វេសប៊ុកជាង ១១លាននាក់។
ជាយុទ្ធសាស្ត្រក្នុងការផ្សព្វផ្សាយអ្នកលក់អនឡាញមានយុទ្ធសាស្ត្រផ្សេងៗគ្នា ខ្លះទៅចេញមុខ Live លក់ផ្ទាល់ទៅ ឯខ្លះទៀតជះលុយទាំងរយៗដុល្លារសម្រាប់យកទៅឱ្យ ហ្វេសប៊ុកដើម្បីធ្វើការ Boost ដើម្បីឱ្យមានអ្នកឃើញច្រើន។
នៅក្នុងអត្ថបទនេះយើងនឹងបង្ហាញនូវផុសមួយចំនួនដែលហ្វេសប៊ុកមិនឱ្យប៊ូស ហើយបើទោះជា ហ្វេសប៊ុក Approve មែននោះក៏ពុំមានអ្នកមើលច្រើនឡើយ។
១. ស៊ែរផុស
ស៊ែរផុសនេះមានន័យថា ម្ចាស់ផេកចុច Boost ទៅលើផុសដែលស៊ែរពីផេកខ្លួនឯង ឬពីផេកផ្សេង ដោយកាលពីមុនឃើញមានអ្នកឧស្សាហ៍ធ្វើច្រើន ប៉ុន្តែរយៈកាលចុងក្រោយនេះ Facebook បានធ្វើការបិទចោលរួចបាត់ទៅហើយ។អ៊ីចឹងហើយ បើសិនជាម្ចាស់ផេកចង់ Boost មែននោះគួរផុសសាជាថ្មី ឬក៏ទៅស្វែងរកផុសដើមដើម្បី Boost មិនគួរស៊ែរហើយ Boost នោះទេ។
២. អក្សរក្នុងរូបច្រើនពេក
ហ្វេសប៊ុកមានគោលការណ៍មួយកំណត់ឱ្យ អក្សរដែលដាក់នៅក្នុងរូបភាពមានមិនឱ្យលើសពី ២០%នៃរូបទេ។ សម្រាប់រូបដែលមានអក្សររញ៉ែរញ៉ៃច្រើន ចុច Boost ដំបូងហ្វេសប៊ុកនឹង Approve ប៉ុន្តែ បើមើលចំនួន Reach វិញ គឺតិចមែនទែន ដែលប្រៀបបាននឹងការយកលុយទៅជះឱ្យ Facebook អ៊ីចឹងដែរ។សម្រាប់អ្នកដែលចង់រៀបរាប់បូរបាច់ច្រើននោះ គួរតែសរសេរជា Caption វិញ ។
៣. ខុសគោលការណ៍ទូទៅ
មិនខុសពីផ្លេតហ្វមផ្សេងទៀតនោះទេ ហ្វេសប៊ុកមានគោលការណ៍ផ្ទាល់ខ្លួន ឬហៅថា Community Standards ដើម្បីធ្វើយ៉ាងណាឱ្យផ្លេតហ្វមរបស់ខ្លួន ដំណើការទៅដោយគ្មានបញ្ហា។មានគោលការណ៍ជាច្រើនដែលអ្នកកាន់ផេកត្រូវគោរពតាម ប៉ុន្តែជាទូទៅអ្វីដែលឧស្សាហ៍ឃើញម្ចាស់ផេកច្រើនមានបញ្ហានោះ មានដូចជា ការមិនគោរពកម្មសិទ្ធបញ្ញាយករបស់គេមកផុស ផុសរូបភាពអាសអាភាសឬរូបភាពគួរឱ្យខ្លាច លក់ផលិតផលក្លែងក្លាយ ឬក៏ជាការសុំ Like សុំ Share ជាដើម៕
No comments:
Post a Comment