Showing posts with label General Knowledge. Show all posts
Showing posts with label General Knowledge. Show all posts

Thursday, October 6, 2022

អ្នករកស៊ីត្រូវដឹង! ទោះជះលុយប៉ុន្មាន Boost ក៏មិនបានផលដែរ បើសិនជាអ្នកធ្វើខុសរឿងធំៗទាំងនេះ

 អ្នកលក់អនឡាញនៅខ្មែរស្ទើរតែទាំងអស់ហើយ ដែលបានប្រើប្រាស់ហ្វេសប៊ុកជាកន្លែងសម្រាប់​លក់ និងផ្សាយ​ផលិតផល​របស់ខ្លួនឱ្យភ្ញៀវស្គាល់ ខណៈដែល​ចំនួ​នប្រជាជនយើង​ប្រើប្រាស់ហ្វេសប៊ុកជាង ១១លាននាក់។

ជាយុទ្ធសាស្ត្រ​ក្នុងការផ្សព្វផ្សាយ​អ្នកលក់អនឡាញមានយុទ្ធសាស្ត្រផ្សេងៗគ្នា ខ្លះទៅចេញមុខ Live លក់ផ្ទាល់ទៅ ឯខ្លះទៀត​ជះលុយទាំង​រយៗដុល្លារ​សម្រាប់យកទៅឱ្យ ហ្វេសប៊ុកដើម្បីធ្វើការ​ Boost ដើម្បីឱ្យមានអ្នកឃើញច្រើន។

នៅក្នុងអត្ថបទនេះយើង​នឹង​បង្ហាញនូវផុសមួយចំនួនដែលហ្វេសប៊ុកមិនឱ្យប៊ូស ហើយបើទោះជា ហ្វេសប៊ុក Approve មែននោះក៏ពុំមានអ្នកមើលច្រើនឡើយ។


១. ស៊ែរផុស

ស៊ែរផុសនេះមានន័យថា ម្ចាស់ផេក​ចុច Boost ទៅលើផុស​ដែលស៊ែរ​ពីផេកខ្លួនឯង ឬពីផេកផ្សេង ដោយកាលពីមុន​ឃើញមានអ្នកឧស្សាហ៍ធ្វើច្រើន ប៉ុន្តែ​រយៈកាលចុងក្រោយនេះ Facebook បានធ្វើការបិទចោលរួចបាត់ទៅហើយ។អ៊ីចឹង​ហើយ បើសិនជាម្ចាស់ផេកចង់ Boost មែននោះគួរផុសសាជាថ្មី ឬក៏ទៅស្វែងរកផុសដើមដើម្បី Boost មិនគួរ​​ស៊ែរហើយ Boost នោះទេ។

២. អក្សរក្នុងរូបច្រើនពេក

ហ្វេសប៊ុកមានគោលការណ៍មួយកំណត់​ឱ្យ អក្សរដែលដាក់នៅក្នុង​រូបភាពមានមិនឱ្យលើស​ពី ២០%នៃរូបទេ។ សម្រាប់រូបដែលមានអក្សររញ៉ែរញ៉ៃច្រើន ចុច Boost ដំបូង​ហ្វេសប៊ុកនឹង Approve ប៉ុន្តែ បើមើលចំនួន Reach វិញ គឺតិចមែនទែន ដែលប្រៀបបាននឹង​ការ​យកលុយទៅជះឱ្យ Facebook អ៊ីចឹង​ដែរ។សម្រាប់អ្នកដែលចង់​រៀបរាប់បូរបាច់ច្រើននោះ គួរតែ​សរសេរជា Caption វិញ ។

៣. ខុសគោលការណ៍ទូទៅ

មិនខុសពីផ្លេតហ្វមផ្សេងទៀតនោះទេ ហ្វេសប៊ុកមានគោលការណ៍ផ្ទាល់ខ្លួន ឬហៅថា Community Standards ដើម្បីធ្វើយ៉ាង​ណាឱ្យផ្លេតហ្វមរបស់ខ្លួន ដំណើការទៅដោយគ្មានបញ្ហា។មានគោលការណ៍ជាច្រើនដែលអ្នកកាន់ផេកត្រូវគោរពតាម ប៉ុន្តែ​ជាទូទៅ​អ្វីដែលឧស្សាហ៍ឃើញម្ចាស់ផេក​ច្រើនមានបញ្ហា​នោះ មានដូចជា ការមិនគោរពកម្មសិទ្ធបញ្ញាយករបស់គេមកផុស ផុស​រូបភាពអាសអាភាសឬរូបភាព​គួរឱ្យខ្លាច លក់ផលិតផលក្លែងក្លាយ​ ឬក៏ជាការ​សុំ Like សុំ Share ជាដើម៕

Monday, October 3, 2022

General Knowledge

 

ថ្នាំពេទ្យ​ អាច​អោយ​មនុស្ស​ស្លាប់​បាន

  • ក្រុម​អ្នកជំនាញ​ផ្នែក​សុខភាព​ និង​ឱសថ​ នៃ​មន្ទីរពេទ្យ​ (Greif walk)​ របស់​អា​ល្លឺ​ម៉​ង់​ លោកស្រី​ឱសថការី​ ធេ​ត្រា​ ធើ​រ​ម៉ា​ន​ន៍​ អោយ​ដឹង​ថា​ ៥%​ នៃ​អ្នកជំងឺ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​ ។​ចំណែក​ស្ថាប័ន​ឱសថ​ និង​ផ​លលិត​ផល​ថ្នាំពេទ្យ​ របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​ បាន​អះអាង​ដូច​គ្នា​នេះ​ដែរ​ ហើយ​ថា​ មាន​អ្នកជំងឺ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​ ។​ ចំណែក​ស្ថាប័ន​ឩ​ស​ថ​ និង​ផលិតផល​ថ្នាំពេទ្យ​ របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​ ក៏​បាន​អះអាង​ដូច​គ្នា​នេះ​ដែរ​ ហើយ​ថា​មាន​អ្នក​ជំងឺ​បណ្តាល​មក​ពី​ការ​ប្រើ​ ប្រាស់​ថ្នាំ​ក្នុង​១​ឆ្នាំងៗ​ប្រហែល​ ៣០០.០០០​នាក់​ ។​
  • ​លោក​វេ​ជ្ផៈ​បណ្ឌិត​ ហ្គ្រេ​ដ​ ហ្គេ​ស​ហ្គើ​រ​ អ្នក​ពិសោធន៍​ផ្នែក​សុខភាព​ នៅ​ក្រុង​ ប្រ៊ី​មែន​បានអោយ​ដឹង​ថា​ ក្នុង​១​ឆ្នាំ​ មាន​អ្នក​បាត់បង់​ជីវិត​ ដោយសារ​ផល​ប៉ះពាល់​ពី​ថ្នាំពេទ្យ​ ប្រហែល​ ១៦000​ -២៥000​នាក់​។​ ថ្នាំពេទ្យ​គ្រប់​ប្រភេទ​ ដែល​មនុស្ស​យើង​ លេប​ចូល​ទៅ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​បាន​ គឺ​មាន​២​នាក់​ ក្នុង​ចំណោម​៣​នាក់​ នៃ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ មាន​ចេញ​ឈាម​ក្នុង​ក្រពះ​ និង​ធ្វើ​អោយរ​លាក​ក្រពះ​ បណ្តាល​មក​ពី​ថ្នាំ​ព្យាបាល​ អាការ​ឈឺ​ចុកចាប់​ ឬ​ការ​បន្ថយ​ជាតិ​ស្ករ​ ដោយ​លេបថ្នាំ​ព្យាបាល​ អាការ​ឈឺ​ចុកចាប់​ ឬ​ការ​បន្ថយ​ជាតិ​ស្ករ​ ដោយ​លេបថ្នាំ​សម្រាប់​ អ្នកជំងឺ​ទឹកនោមផ្អែម​ ឬ​ជំងឺ​សរសៃឈាម​ និង​បេះដូង​ រួម​ទាំង​ការ​ ប្រើ​ថ្នាំ​ នៃ​មនុស្ស​ចាស់ជរា​ ដែល​មាន​ជំងឺលើសឈាម​ កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​ខ្ពស់​ និង​ជំងឺ​វង្វេងវង្វាន់​ផង​ដែរ​ ។​

General Knowledge


៧​ចំណុច​ គួរ​យល់​ដឹង​ក្នុង​ការ​បរិភោគ​អាហារ

១-​ បណ្តូល​រុក្ខជាតិ​ ឬ​បន្លែ​គ្រប់​ប្រភេទ​ ជា​កន្លែង​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុពុល​ ដូចនេះ​ពុំគួរ​បរិភោគ​វា​ឡើយ​ ។​
២-​ ស្ត្រី​ទើប​ដែល​សំរាលកូន​ ពុំគួរ​ទទួលទាន​ខ្ទឹមបារាំង​ទេ​ ព្រោះ​អាច​ធ្វើ​អោយ​គ្មាន​ទឹកដោះ​ ឬ​បើ​មាន​ក៏​ទឹកដោះ​ នឹង​មាន​រសជាតិ​ប្រហាត​ ធ្វើ​អោយ​ទារក​មិន​ចង់​បៅ​ ។​
៣-​ ស្លឹក​ចាព្លូ​ មាន​ប្រយោជន៍​ ក្នុង​ការ​សម្រក​ជាតិ​ស្ករ​ ខ្លាញ់​ សម្ពាធ​ឈាម​ និង​ព្យាបាល​អាការ​ក្អក​រ៉ាំរ៉ៃ​ ប៉ុន្តែ​ពុំគួរ​បរិភោគ​លើស​ ១០​ស​ន្លឺ​ក​ ក្នុង​១​ថ្ងៃ​ឡើយ​។​
៤-​ ចំពោះ​អ្នក​ដែល​អាយុ​ក្រោម​ ៤០​ឆ្នាំ​ ត្រសក់​អាច​ជួយ​ការពារ​បាន​យ៉ាង​ល្អ​ មិន​អោយ​កើត​ជំងឺមហារីក​ ប៉ុន្តែ​ចាប់ពី​អាយុ​ ៤០​ឆ្នាំ​ឡើង​ គួរ​កាត់​បន្ត​យ​ការ​ទទួលទាន​ត្រសក់​ ព្រោះ​វា​បង្ករ​អោយ​កើត​ជំងឺ​រលាក​សន្លាក់ឆ្អឹង​។​
៥-​ ទឹក​សណ្តែក​ ជា​ភេ​ស​ជ្ផៈ​សម្បូរ​សារធាតុ​អាហារ​យ៉ាងច្រើន​ ប៉ុន្តែ​មិន​គួរ​កម្តៅ​លើ​ភ្លើង​ អោយ​លើស​ពី​២​ដង​ឡើង​ ព្រោះ​ការ​កម្តៅ​នៅ​លើក​ទី​ ២​ នឹង​បណ្តាល​អោយ​សារធាតុ​អាហារ​ រលាយ​ខូចខាត​អស់​ ។​
៦-​ ខ្ទឹម​-​ស​ ស្រស់​អាច​បណ្តាល​អោយ​ក្រពះ​ មាន​អាការ​ក្រហាយ​ ។​ដូច្នេះ​ពុំគួរ​បរិភោគ​វា​ ក្នុង​រយៈពេល​ជាប់ៗ​គ្នា​ លើស​ពី​៩០​ថ្ងៃ​ឡើយ​ ពិសេស​ពេល​ក្រពះ​ទំនេរ​ គ្មាន​អាហារ​។​បើ​បរិភោគ​បាន​ ៩០​ថ្ងៃ​ ហើយ​គួរ​ផ្អាក​ ១៥​ថ្ងៃ​សិន​ចាប់ផ្តើម​បរិភោគ​ជា​ថ្មី​ ។​
៧-​ ក្ទម្ពទេស​ (​អ្នកខ្លះ​ ហៅ​ថា​ទុំទេស​ ឬ​ក្រះ​ធំ​ថេ​ត​)​ មាន​សារធាតុ​មី​ណូ​ល​ស៊ី​ន​ ធ្វើ​អោយ​សរសៃសក់​ជ្រុះ​ ដូច្នេះ​ពុំគួរ​បរិភោគ​ច្រើន​ពេក​ទេ​ ៕


General Knowledge

 

ពិសារ​អាហារ​ខ្លាញ់​ ធ្វើ​អោយ​យ៉ាប់​ក្រពះ

  • នៅ​ពេល​អាហារ​ចូល​ទៅ​ដល់​ក្នុង​ក្រពះ​ ក៏​នឹង​មានការ​រំលាយ​អោយ​ម៉ដ្ឋ​ បន្ទាប់​មក​ក្រពះ​ ក៏​ប​ញ្ចូ​ន​ទៅ​អោយ​ពោះវៀន​ តែ​អាហារ​ខ្លះ​ ក៏​នៅ​ទើរ​ក្នុង​ក្រពះ​យូរ​ ដូច​ជា​សាច់​ក្ងាន​ ត្រូវ​ប្រើ​ពេល​ ៥-៦​ម៉ោង​និង​អាហារ​ខ្លះ​ដែល​ផ្សំគ្នា​ ដូច​ជា​សាច់សត្វ​ ដំឡូងបារាំង​ ប្រើ​ពេលវេលា​ក្នុង​ការ​រំលាយ​ ៣​ម៉ោង​ ,​សម្លរ​ស្ងោរ​ តុំ​យ៉ាំ​ត្រី​ ប្រើ​ពេល​២​ម៉ោង​ ...​។​
  • ​ការ​ទទួលទាន​ខ្លាញ់​ច្រើន​ពេក​ អាច​បង្ករ​អោយ​កើត​អាស៊ីត​ក្ន​ង​ក្រពះ​ ហូរ​ត្រឡប់​ឡើង​បាន​ ព្រោះ​អាហារ​ប្រភេទ​ខ្លាញ់​ ទៅ​ជំរុញ​ការ​ផលិត​អាស៊ី​ដ​ក្នុង​ក្រពះ​ ចេញ​មក​ច្រើន​ និង​ត្រូវ​ជំរុញ​ អោយ​ឡើង​ទៅ​រក​បំពង់​អាហារ​ ធ្វើ​អោយ​មាន​អាការ​ក្តៅក្រហាយ​-​ក​ ហើយ​បើ​មាន​អាការ​បែប​នេះ​ញឹកញាប់​ អាច​ធ្វើ​អោយ​មាន​ជំងឺ​បាន​ ព្រោះ​វា​ធ្វើ​អោយ​រលាក​បំពង់​អាហារ​ និង​ប៉ះពាល់​ដល់​សរសៃប្រសាទ​ ព្រមទាំង​អាច​ធ្វើ​អោយ​ឈឺ​ដល់​ រោគ​ហឺត​ និង​បេះដូង​បាន​ ។​

Sunday, October 2, 2022

General Knowledge

 ផ្លែ​ឈើ​លាង​ជាតិពុល​ក្នុង​រាង​កាយ

  • ប៉ោម(Apple)​:​ជា​ផ្លែ​ឈើ​ល្អ​បំផុត​ សម្រាប់​កម្ចាត់​វត្ថុ​កខ្វក់​ក្នុង​រាង​កាយ​ព្រោះ​ផ្លែ​ប៉ោម​សម្បូរ​សារធាតុ​ផេ​ក​ទី​ន​ (Pectin)​ ដែល​ជួយ​នាំ​សារធាតុពុល​ទៅ​កម្ចាត់​ចោល​ ព្រមទាំងមានគុណ​សម្បត្តិ​ ការពារ​មិន​អោយ​ប្រូតេអ៊ីន​ក្នុង​ពោះវៀន​ កើតការ​ផ្អូម​ស្អុយ​ ។​ម្យ៉ាងទៀត​ ផ្លែ​ប៉ោម​មាន​ជាតិ​កាក​សរសៃ​អាហារ​ (Fiber)​ ខ្ពស់​ដែល​អាច​ជួយ​បោស​លាងសម្អាត​វត្ថុ​កខ្វក់​ក្នុង​ពោះវៀន​ បាន​ល្អ​ ធ្វើ​អោយ​ថ្លើម​និង​ប្រ​ព័​ន្ឋ​រំលាយ​អាហារ​ ធ្វើការបាន​ល្អ​ឡើង​ ។​

  • ​ទំពាំងបាយជូរ​ (Grape)​:​ មាន​សារធាតុ​លាង​សម្អាត​ សម្រាប់​ស្បែក​ ថ្លើម​ ពោះវៀន​ តម្រងនោម​ ព្រមទាំង​ជួយ​គ្រប់គ្រង​ ជាតិ​សំបោរ​ ដែល​ចេញ​មក​ពី​ជាលិការ​ផ្សេងៗ​ក្នុង​រាង​កាយ​ ផ្តល់​ថាមពល​ខ្ពស់​ សម្បូរ​ជាតិ​ខនិជ​ ជួយ​បំប៉ន​ឈាម​ និង​បង្កើន​កោសិការ​ក្នុង​រាង​កាយ​ ។​

  • ​ម្នាស់​ (Pineapple)​ :​ អង់​ហ្ស៊ី​ម​ប្រូ​មេ​លី​ន​ ដែល​មាន​ច្រើន​នៅ​ក្ន​ង​ផ្លែ​ម្នាស់​ ជួយ​អោយ​ការ​ធ្វើការ​របស់​អាស៊ី​ដ​ អ៊ី​ដ្រូ​ក្ល​រិ​ក​ក្នុង​ក្រពះ​ បាន​ល្អ​ប្រសើរ​ឡើង​ និង​ធ្វើ​អោយ​វត្ថុ​កខ្វក់​ខូច​ ដែល​ជា​ប្រូតេអ៊ីន​ បំបែក​ខ្លួន​បាន​ឆាប់​ឡើង​ ដើម្បី​អោយ​រាង​កាយ​អាច​កម្ចាត់​ចោល​បាន​ ។​ ក្រៅពី​នេះ​ ម្នាស់​ជា​ថ្នាំ​ព្យាបាល​អាការ​រលាក​ក្នុង​ផ្លូវអាហារ​ ជួយ​ជួសជុល​ផ្នែក​ផ្សេងៗ​ ដែល​សឹក​រិច​រិល​ ជួយ​ដល់​ការ​ធ្វើការ​របស់​ក្រពេញ​អែន​ដូ​គ្រី​ន​ និង​កម្ចាត់​ទឹក​កំបោរ​បាន​ ។​

  • ​ល្ហុង​ (Papaya)​ :​ មាន​អង់​ហ្ស៊ី​ម​ ប៉ា​ប៉េ​ន​ ដែល​មាន​លក្ខណៈ​ស្រ​ដៀង​ និង​ទឹក​រំលាយ​ក្នុង​ក្រពះ​ ជួយ​ធ្វើ​អោយ​វត្ថុ​កខ្វក់​ខូច​ ដែល​ជា​ប្រូតេអ៊ីន​ បំបែក​ខ្លួន​ បាន​ឆាប់រហ័ស​។​ក្រៅពី​នេះ​ ល្ហុង​ មាន​ជាតិ​កាក​សរសៃ​ខ្ពស់​ ធ្វើ​អោយ​ប្រ​ព័​ន្ឋ​បញ្ចេញ​ចោល​ ធ្វើការ​បាន​ល្អ​ ពោះវៀន​ក៏​ស្អាត​ ។​
  • ឳ​ឡឹ​ក​ (Watermelon)​:​ ជួយ​សាង​សារធាតុពុល​ ដោយ​បញ្ចេញ​មក​តាម​ទឹកនោម​ ។​សំបក​ឳ​ឡឹ​ក​សម្បូរ​ដោយ​ក្ល​រ៉ូ​ហ្វ៊ីល​ល៍​ ចំណែក​គ្រាប់​ឳ​ឡឹ​ក​ មាន​វីតាមីន​ច្រើន​។​ម្យ៉ាងទៀត​ ឳ​ឡឹ​ក​ អាចព្យាបាល​ដំបៅ​ក្នុង​ក្រពះ​និង​ជួយ​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់​ បាន​ទៀត​ផង​ ៕





Funny, Crazy, Hilarious Auditions | America's Got Talent

Funny, Crazy, Hilarious Auditions | America's Got Talent Loved the peanut allergy joke, and Sophia's act with the sword swallower, g...