Showing posts with label Business & Money. Show all posts
Showing posts with label Business & Money. Show all posts

Monday, October 10, 2022

ប្រើ Telegram រាល់ថ្ងៃតិចមិនដឹង! នេះជាផ្លូវងាយស្រួលទាំង៣ អាចរកចំណូលពីApp នេះបានរាប់ពាន់$

Telegram ជាកម្មវិធីផ្ញើសារដ៏ពេញនិយមមួយ ដែលមនុស្សជាទូទៅប្រើវាសម្រាប់ជាមធ្យោបាយធ្វើទំនាក់ទង មិនថាផ្ទាល់ខ្លួន ការងារ ឬការរកស៊ីជាដើម។ អ្វីដែលរឹងតែពិសេសលើសពីនោះគឺ គេក៏អាចទាញចំណូលបានរាប់ពាន់ដុល្លារពីការប្រើប្រាស់កម្មវិធីមួយនេះថែមទៀតផង។

ម្ចាស់ Channel YouTube ឈ្មោះ Luke Mead Marketing លោក Luke Mead បានបង្ហាញផ្លូវចំនួន៣ ដែលអាចស្រូបយកលុយពីការប្រើប្រាស់កម្មវិធី Telegram បាន។ ផ្លូវទាំង៣ នោះរួមមាន៖

១. លក់ការផ្សាយពាណិជ្ជកម្មលើ Channel Telegram ដើម្បីអាចលក់ពាណិជ្ជកម្មបាន គឺតម្រូវឱ្យអ្នកចុះឈ្មោះ Channel Telegram របស់អ្នកទៅក្នុង ការទិញដូរពាណិជ្ជកម្ម។ គាត់ក៏បានណែនាំ Telega.io ដែលជាកន្លែងអ្នកអាចលក់ពាណិជ្ជកម្មបានយ៉ាងងាយស្រួល។


២. លក់វគ្គសិក្សាអនឡាញ

វិធីសាស្រ្តមានអ្នកធ្វើបានផលច្រើន ព្រោះវាមានភាពងាយស្រួលជាងគេ ដោយលោកអ្នក គ្រាន់តែបង្កើតវគ្គសិក្សា ឬកម្មវិធីចែករំលែក រួចហើយដាក់បញ្ចូលទៅក្នុង Channel Telegram របស់អ្នក នឹងអនុញ្ញាតឱ្យអ្នកដទៃបង់សេវា ដើម្បីបានក្លាយជាសមាជិក។


៣. ផ្សព្វផ្សាយ Link ផលិតផល

ផ្លូវមួយនេះមានគេធ្វើច្រើន នៅប៉ែកអឺរ៉ុប ព្រោះថាជាទូទៅគេដាក់លក់ផលិតផលនៅលើ Website ហេតុនេះលោកអ្នកគ្រាន់តែ យក Link ផលិតផលនោះ មកដាក់ផ្សព្វផ្សាយលើ Channel Telegram របស់អ្នក ហើយពេលដែលមានអ្នកណាចុចទិញតាម Link នោះ អ្នកនឹងទទួលបានភាគរយទៅតាមចំនួនកំណត់។


សូមជម្រាបថាផ្លូវរកលុយតាម Telegram ខាងលើនេះ អាចនឹងមិនសមស្របទៅនឹងប្រទេសខ្មែរយើងទាំងស្រុង ប៉ុន្តែទោះយ៉ាងណា វាក៏អាចជាគំនិតខ្លះៗសម្រាប់ប្រិយមិត្តអ្នកអាន។ លោកអ្នកអាចស្វែងយល់ និងច្នៃគំនិតខាងលើនេះបន្ថែម ដើម្បីរកផ្លូវណាថ្មីមួយ ដែលអាចទាញចំណូលពីកម្មវិធីនេះបានដូចគេដែរ។

ចំណូលមួយថ្ងៃស្មើគេធ្វើការមួយខែ លក់តែគ្រឿងសមុទ្រយុវជនរូបនេះ រកចំណូលបានខ្ទងពាន់$/១ថ្ងៃ

 

របរខ្លះមើលទៅតូចតាច ប៉ុន្តែចំណូលវិញរកមួយថ្ងៃៗស្មើគេធ្វើការនៅក្រុមហ៊ុន១ខែ ជាក់ស្តែងដូចជា​ ម្ចាស់ហាងលក់សមុទ្រវ័យក្មេងរូបនេះ អាចរកចំណូលមួយថ្ងៃៗ ខ្ទង់ពាន់ដុល្លារ ដោយគ្រាន់តែការលក់គ្រឿងសមុទ្រនៅតូបតូចមួយនៅចិញ្ចើមផ្លូវប៉ុណ្ណោះ។


ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក ចន ដាវីត ម្ចាស់ហាងលក់គ្រឿងសមុទ្រ Les Brands II បានឱ្យដឹងថា​ ជាមធ្យមក្នុងមួយថ្ងៃលោកអាចរកចំណូលបាន ៤លានរៀលពីការលក់គ្រឿងសមុទ្រ ដែលមានជាប្រភេទ អយស្ទ័រ ក្តាមសមុទ្រ កំពឹសលោត និងប្រភេទគ្រឿងសមុទ្រជាច្រើនមុខផ្សេងទៀត។ម្ចាស់អាជីវកម្មវ័យក្មេងរូបនេះបន្តថា មូលហេតុដែលធ្វើឱ្យហាងលោកមានភ្ញៀវទិញច្រើនលក់ដាច់ចំណូលខ្ទង់ពាន់ដុល្លារបែបនេះដោយសារតែ លោកលក់តែគ្រឿងសមុទ្រស្រស់ៗឱ្យភ្ញៀវ ​និងរសជាតិប្លែក ទើបធ្វើឱ្យអតិថិជនមានការគាំទ្រ មកហើយមកម្តងទៀត។

ថៅកែប្រុសវ័យក្មេងរបស់ Les Brands II រូបនេះបានឱ្យដឹងទៀតថា​ លោកបានចាប់ផ្តើមអាជីវកម្មលក់គ្រឿងសមុទ្រនេះឡើងនៅពាក់កណ្តាលឆ្នាំ ២០២០ ពោលគឺកំឡុងដែលមានការរាតត្បាតនៃជំងឺកូវីដ១៩ តែថ្វីបើមានការវាយប្រហារពីមេរោគដ៏កាចសាហាវនេះយ៉ាងណាក្តី ក៏អាជីវកម្ម Les Brands II នៅតែលក់ដាច់និងមានសន្ទុះគាំទ្រដូចធម្មតានេះដោយសារតែភាពខុសប្លែក រសជាតិឆ្ងាញ់ និងសេចក្តីទុកចិត្តដែលហាងផ្តល់ឱ្យ ទើបធ្វើឱ្យហាងនេះលក់ដាច់បែបនេះ។

លោក ដាវីត បានបញ្ជាក់ថា មុនពេលចាប់ផ្តើមអាជីវកម្មលក់គ្រឿងសមុទ្រនេះ លោកក៏ធ្លាប់រកស៊ីពីមុនមកដែរ ដោយកាលនោះលោកទើបតែរៀនឆ្នាំទី១ ប៉ុន្តែឆ្លៀតពេលពីការសិក្សាលោកក៏លក់ស្បែកជើង កាបូប ម្តងដែរដោយដាក់ឈ្មោះថា les Brands ដូចគ្នា លុះក្រោយមកទើបផ្អាកវិញ ហើយងាកមកចាប់របរជាអ្នកលក់គ្រឿងសមុទ្រមកដល់បច្ចុប្បន្ននេះ។

គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលចង់ចូលចិត្តញ៉ាំគ្រឿងសមុទ្រ ហើយចង់ដាករសជាតិគ្រឿងសមុទ្រស្រស់ៗអាចធ្វើការកម្មង់ទិញគ្រឿងសមុទ្រពី Les Brands II បានតាមទាំងឡាញ និងទីតាំងផ្ទាល់ ដែលស្ថិតនៅ ផ្ទះលេខ ៨ ផ្លូវ ៥៤៨ ទួលគោក៕


Thursday, October 6, 2022

របរអនាគត! នេះជាមុខរបរធំៗទាំង៥ មិនទាន់មានគេធ្វើច្រើនមានទីផ្សារទាំងពេលបច្ចុប្បន្ននិងអនាគត

  • ការជ្រើសរើសមុខរកស៊ីពិតជាសំខាន់ខ្លាំងណាស់ ប្រសិនជាអ្នកជ្រើសរើសមុខរបរត្រូវទីផ្សារនាពេលបច្ចុប្បន្ននិងអនាគតនោះមុខរបរយើងប្រាកដជាអាចសល់តដល់កូនចៅ ប៉ុន្តែប្រសិនជាយើងជ្រើសខុសនឹងធ្វើឱ្យយើងខាតទាំងលុយខាតទាំងពេលវេលាផងដែរ។ ដើម្បីកុំឱ្យបងប្អូនទាំងអស់គ្នាជ្រើសរបររកស៊ីខុស ខ្ញុំនឹងបង្ហាញនៅមុខរបរ៥ប្រភេទ បើរកស៊ីត្រូវនឹងបន្សល់តជំនាន់៖
  • មុខរបរលើវិស័យបច្ចេកវិទ្យា៖ មុខរបរទាក់ទងទៅនឹងបច្ចេកវិទ្យាគឺមានឥទ្ធិពល ជាងមុខរបរផ្សេងៗទាំងអស់ ហើយវាក៏ជាមុខរបរ ដែលអ្នកមាន រកស៊ីច្រើនផងដែរ។ ជាក់ស្តែង យើងឃើញមានដូចជា ក្រុមហ៊ុន Alibaba របស់មហាសេដ្ឋីចិន Jack Ma និងក្រុមហ៊ុន Facebook របស់មហាសេដ្ឋីវ័យក្មេង Mark Zuckerberg ព្រមទាំងក្រុមហ៊ុនលក់ទំនិញតាមអនឡាយដ៏ធំជាងគេAmazonរបស់មហាសេដ្ឋីលេខមួយ Jeff Bezos ជាដើម។ ដោយឡែក នៅកម្ពុជាយើងវិញ មានក្រុមហ៊ុនកំពុងរកស៊ីកាក់កបជាច្រើនដូចជា Pass App និងក្រុមហ៊ុនដឹកជញ្ចូន ដែលពឹងអាស្រ័យលើការបញ្ជាទិញតាម App ទាំងអស់ មិនថាតែការកម្មង់អាហារជាដើម។ ដោយនេះជាសញ្ញាមួយបង្ហាញឱ្យឃើញពីការរីកចម្រើនរបស់បច្ចេកវិទ្យាដែលអ្នករកស៊ីគួរតែចាប់អារម្មណ៍ ដើម្បីការរកស៊ីយូរអង្វែង។
  • ជាអ្នកសរសេរកូដ៖ កាលពីកន្លងទៅនេះ នាយកប្រតិបត្តិក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនសម្បុកនៃបច្ចេកវិទ្យានេះ​ បានបង្ហើបពីការងារមួយប្រភេទដែលអាចត្រូវប៉ាន់នាថ្ងៃអនាគតគឺ ”សិល្បៈនៃការសរសេរកូដរបស់បច្ចេកវិទ្យា”។ មហាសេដ្ឋីបច្ចេកវិទ្យា Mark Zukerberg បានបន្តទៀតថា ថា “នៅពេលដែលបច្ចេកវិទ្យាទំនើបបន្តអភិវឌ្ឍ ការងារដែលផ្តោតលើបច្ចេកវិទ្យានឹងកាន់តែគ្របដណ្ដប់លើពិភពលោកគ្រាន់តែមិនមែនជាប្រភេទនៃ “ការងារបច្ចេកវិទ្យា” ដែលយើងជួបប្រទះសព្វថ្ងៃនេះ។ លោកបានបន្ថែមទៀតថា អនាគតនៃមុខរបរមួយចំនួនអាចនឹងត្រូវប៉ាន់ខ្លាំងនាពេលអនាគតគឺ “មនុស្សអាចនិង​​ ធ្វើការដោយភាពច្នៃប្រឌិតជាជាងបែបប្រពៃណីនិងការធ្វើសេវាកម្មផ្សេងៗ”។
  • វិស័យដឹកជញ្ជូន៖ ទីផ្សារកាន់តែដើរទៅមុខ ចំណែកវិស័យដឹកជញ្ជូនក៏កាន់ជឿនលឿនទៅតាមហ្នឹងដែរ ដូច្នេះក៏មានហាងលក់គ្រឿងទេសធំៗមួយចំនួនត្រូវការសេវាកម្មដឹកជញ្ជូន ព្រោះនៅពេលដែលភ្ញៀវកម្មង់ភាគច្រើនគេមិនដឹកទៅផ្ទាល់ឡើយ។ នេះហើយជាពេលវេលាដែលអ្នកអាចទាក់ទងឬទៅចរចារជាមួយក្រុមហ៊ុនមួយចំនួនដែលមានលក់គ្រឿងទេស ឬសម្ភារៈមួយចំនួនទៀតដើម្បីដឹកជញ្ជូនជូនអតិថិជនពេលត្រូវការទំនិញ។
  • បើកស្ថាយនីយសាកថ្ម៖ លោកសំ កុសល ដែលជាស្ថាបនិករបស់ចាបក្រហម បានមានប្រសាសន៍ថា បច្ចុប្បន្ននេះក្រុមហ៊ុន Tesla កំពុងតែពង្រីកស្ថានីយសាកថ្ម ហើយសម្រាប់ស្ថានីយសាកថ្មមួយបើមើលតាមគម្រូរបស់ក្រុមហ៊ុន Tesla អាចរកបានរហូតដល់ទៅ២០ម៉ឺនដុល្លារក្នុងមួយឆ្នាំ មិនតែប៉ុណ្ណោះ Tesla ក៏បានដាក់គម្រូភោជនីដ្ឋាននៅកន្លែងសាកថ្មផងដែរ។ចំពោះមុខរបរស្ថានីយសាកថ្មនេះ អាចនឹងត្រូវប៉ាន់នៅទីផ្សារនាពេលខាងមុខនេះហើយ ព្រោះបច្ចុប្បន្នក្រុមហ៊ុន Tesla ក៏កំពុងតែបង្ហាញវត្តមាននៅប្រទេសកម្ពុជាដែរ មិនតែប៉ុណ្ណោះឆាប់ៗនេះស្ថានីយសាកថ្មអាចនឹងមកជំនួសកន្លែងស្ថានីយប្រេងឥន្ធនៈក៏មានដែរ។
  • ម៉ាតកសិកម្ម៖ ជាទូទៅ នៅពេលដែលកសិករចង់បានជីកសិកម្មគឺត្រូវទៅកន្លែងដេប៉ូដើម្បីទិញ ហើយប្រសិនជាគាត់ចង់បានឧបករណ៍កសិកម្មគឺត្រូវទៅកន្លែងមួយផ្សេងៗទៀត បែបនេះមានន័យថា ទីផ្សារបច្ចុប្បន្ននេះមិនទាន់មានកន្លែងណាលក់របស់កសិកម្មមានគ្រប់សព្វបែបយ៉ាងឡើយ ហើយមុខរបរម៉ាតកសិកម្មក៏ជាមុខរបរដែលត្រូវប៉ាន់នៅលើទីផ្សារនាពេលខាងមុននេះដែរ។ ដោយបងប្អូនទាំងអស់គ្នា អាចបើកម៉ាតកសិកម្មដែលមានលក់របស់គ្រប់យ៉ាងដូចជាជីកសិកម្ម គ្រាប់ពូជ ម៉ាស៊ីនគ្រប់ប្រភេទដែលទាក់ទងជាមួយកសិកម្មដើម្បីងាយស្រួលដល់អតិថិជនពេលមកទិញចង់បានអីគឺម៉ាតរបស់លោកអ្នកមានទាំងអស់ ដូនេះហើយនៅពេលដែលអតិថិជនចង់បានទំនិញកសិកម្មពេលក្រោយទៀតគេប្រាកដជាមកទិញនៅម៉ាតរបស់អ្នកជាក់ជាមិនខានឡើយ។
  •  

    ទុនតិចអត់បញ្ហា! នេះជារបរទាំង៤ ដែលចាយទុនតិច ហើយសម្បូរភ្ញៀវអ្នកមានៗទិញទៀត

     មកដល់សម័យកាលនេះបញ្ហាដើមទុនសម្រាប់ការរកស៊ីនៅតែក្លាយជាបញ្ហាចោទចម្បងសម្រាប់អ្នកដែលមានបំណងចង់ចេញរកស៊ីជានិច្ច ប៉ុន្តែបងប្អូនត្រូវដឹងថា គ្រប់មុខរបរទាំងអស់មិនមែនសុទ្ធតែត្រូវការដើមទុនច្រើន ចាយម្តងរាប់ម៉ឺនដុល្លារទៅធ្វើនោះទេ មានមុខរបរមួយចំនួនយើងក៏អាចធ្វើបានដោយគ្រាន់តែចំណាយខ្ទង់ ៣ ទៅ ៤ ពាន់ដុល្លារក៏អាចធ្វើបានបាត់ទៅហើយ មិនតែប៉ុណ្ណោះថែមទាំងជារបរដែលទាក់ទាញបានភ្ញៀវអ្នកមានៗចូលទិញថែមទៀតផង។

    ១.ចិញ្ចឹមត្រីលម្អ 

    អាចនិយាយបានថា របរចិញ្ចឹមត្រីជារបរមួយដែលល្អសម្រាប់អ្នកមានដើមទុនតិច គ្រាន់តែថារបរមួយនេះមើលទៅសាមញ្ញប៉ុន្តែក៏ត្រូវទាមទារឱ្យអ្នកចិញ្ចឹមយល់ដឹងអំពីបច្ចេកទេសក្នុងការចិញ្ចឹមមើលថែទាំ​ និងការរៀបចំឱ្យទាក់ទាញផងដែរ។ ហើយបងប្អូនក៏អាចបានរយៈឯកសារមួយចំនួននៅលើយូធូបបាន ព្រោះសម័យជឿនលឿនបែបនេះ មិនពិបាកឡើយនៅក្នុងការស្វែងរកជំនួយទាក់ពីរបៀបចិញ្ចឺមនិងថែទាំ។

    ២.ដើមឈើដេគ័រក្នុងបន្ទប់

    របរនេះក៏មិនអន់ប៉ុន្មានឡើយ ហើយបើអ្នកទិញភាគច្រើនសុទ្ធសឹងតែជាភ្ញៀវធំៗឬអ្នកមាន ព្រោះអ្នកមានលុយចូលចិត្តទិញដើមឈើដេគ័រដាក់តាំងលំអរនៅក្នុងផ្ទះគេណាស់។ហើយក្នុងចំណោមដើមឈើទាំងអស់ មានដើមខ្លះអាចលក់បានខ្ទង់រាប់រយដល់រាប់ពាន់ដុល្លារឯណោះ។តែយ៉ាងណា របរនេះក៏តម្រូវឱ្យអ្នកធ្វើយល់ដឹងពីដើមឈើនីមួយថាគួរថែទាំរបៀបណា រៀបចំបែបណាផងដែរ។

    ៣.ប្រទាលតូចៗ (តាំងលម្អលើតុ)

    ស្រដៀងគ្នាជាមួយនឹង ដើមឈើដេគ័រដែរ ការចាប់យករបរបណ្តុះកូនប្រទាលនេះមានភាពពេញនិយមណាស់មិនថាតែអ្នកធ្វើការទូទៅឬម្ចាស់អាជីវកម្មទូទៅ ពួកគាត់ចូលចិត្តទិញប្រភេទកូនប្រទាលតូចៗនេះដាក់នៅក្នុងហាង តុធ្វើការ ឬនៅក្នុងផ្ទះជាដើម ដោយហេតុថាកូនប្រទាលមានការតំណាងឱ្យសេចក្តីសុខ ភាពរីករាយជាដើម។ម្យ៉ាងវិញទៀតបើបងប្អូនកំពុងស្វែងរកមុខរបរមួយដែលចាយទុនតិចហើយមានទីផ្សារទូលាយ ក៏អាចធ្វើការពិចារណាទៅលើរបរមួយនេះបានផងដែរ។

    ៤.របរគូសគំនូរ

    យ៉ាងណាមិញចំពោះរបរគំនូរនេះ តាមរយៈបទសម្ភាសន៍កន្លងមកលោក ឈន វិច្ឆិកា អ្នកជំនាញផ្នែកគំនូរនៅតាមជញ្ចាំង បានបង្ហើបប្រាប់ឱ្យដឹងថា ជាទូទៅផ្ទាំងគំនូរដែលលោកគូរមួយផ្ទាំងអាចរកចំណូលបានខ្ទង់ ៣០០ ទៅ ៥០០ ដុល្លារ ឬអាចហក់ដល់ខ្ទង់ពាន់អាស្រ័យទៅតាមទំហំនិងប្រភេទនៃរូបនីមួយៗ។ថ្វីបើរបរនេះអាចរកចំណូលបានច្រើន តែវាក៏ទាមទារឱ្យអ្នកចេះជំនាញគូរនេះឱ្យច្បាស់ដូចគ្នា បើការងារលំៗមិនអាចរីកចម្រើនឡើយ ព្រោះការងារត្រូវការភាពម៉ត់ចត់ ផ្ចិតផ្ចង់ ច្បាស់លាស់ ៕

    អ្នកចេញរកស៊ីដំបូងៗត្រូវដឹង ចង់ឱ្យគេស្គាល់ផលិតផលលឿន ក្រៅពីផុសលើ Facebook គួរសាកវិធី ៣នេះ

     សម្រាប់អ្នកទើបចេញរកស៊ីថ្មីថ្មោង ការធ្វើទីផ្សារដើម្បីឱ្យគេបានស្គាល់ពីផលិតផលរបស់យើងជាសំខាន់ណាស់។ក្នុងនោះមធ្យោបាយទូទៅដែលគេនិយមធ្វើដើម្បីឱ្យមានគេស្គាល់ពីផលិតផលដែលយើងមាន គឺគេប្រើការ Boost ផុសនៅក្នុងបណ្តាញសង្គម ក៏ដូចជាការជួលតារាល្បីៗក្នុងបណ្តាញសង្គមឱ្យជួយផ្សព្វផ្សាយឱ្យ ទាំងលើ Facebook និង Tik Tok ។

    ១.ការចូលរួម ឬ បង្កើត Event

    ការយកផលិតផល ទំនិញដាក់លក់ឬតាំងនៅតាមកម្មវិធី Event ជាវិធីមួយដ៏ល្អសម្រាប់អ្នករកស៊ីដែលកំពុងចង់កសាងម៉ាកយីហោឱ្យមានគេស្គាល់ច្រើន ព្រោះកំឡុងពេលបែបនេះមានអ្នកទស្សនាក៏ដូចជាចូលរួមច្រើន ហេតុនេះវាជាឱកាសដើម្បីណែលនាំផលិតផលយើងឱ្យគេស្គាល់បាន បើទោះបីជាអ្នកទស្សនាមិនបានទិញក៏ដោយ យ៉ាងហោចក៏គេអាចចាំនិងស្គាល់ថាផលិតផលយើងជាផលិតផលអ្វី មានប្រយោជន៍អ្វីដែរ។

    ២.ដាក់លក់ពេលមានព្រឹត្តការណ៍បុណ្យជាតិ

    គ្រប់ពេលមានកម្មវិធីបុណ្យជាតិធំៗម្តងៗ ជាឱកាសល្អណាស់សម្រាប់ការយកផលិតដាក់លក់ ព្រោះគ្រប់ពេលមានកម្មវិធីបុណ្យជាតិធំៗមិនថាក្រុងមិនថាខេត្ត មានស្តង់ជាច្រើនត្រូវបានដាក់សម្រាប់ជួលលក់ផលិតផល ឆ្លៀតឱកាសនេះ​យើងអាចជួលជាស្តង់មួយដើម្បីលក់ផលិតផលដែលយើងមានបាន។

    ៣.ការតាំងពិពណ៌

    សម្រាប់ចំណុចចុងក្រោយនេះ ក៏មិនខុសគ្នាពីចំណុចទាំង២ខាងលើប៉ុន្មានឡើយ គ្រប់ពេលមានការរៀបចំតាំងពីពិពណ៌ថ្នាក់ជាតិ  ឬតាមស្ថាប័នធំៗ យើងអាចធ្វើការសាកសួរព័ត៌មានសម្រាប់ការចុះឈ្មោះ សួរតម្លៃពីស្តង់សម្រាប់ដាក់ផលិតផលបាន។ជាក់ស្តែង នៅថ្ងៃទី ២៩-៣០ ខែតុលា ខាងមុខនេះ Business Cambodia ក៏បានចំកម្មពិធីតាំងពិពណ៌មួយ ដែលមានការដាក់តាំងបង្ហាញនូវផលិតផល ទំនិញ ភេសជ្ជៈ អាហារ និងរបស់ជាច្រើនប្រភេទផ្សេងៗគ្នា ។ឆ្លៀតក្នុងឱកាសបែបនេះ ម្ចាស់អាជីវកម្មអាចធ្វើការពិចារណា សាកសួរព័ត៌មានបន្ថែមពីការជួលស្តង់តាំងផលិតផលពីក្រុមការងារយើងបានផងដែរ។

    កុំជុះតាមដំរី! អ្នកគ្មានបទពិសោធន៍ កុំប្រថុយចងការធនាគារយកមករកស៊ីរបរទាំង៥ ប្រភេទនេះឱ្យសោះ

     ការជ្រើសរើសមុខរបរយកមករកស៊ីពិតជាសំខាន់ខ្លាំងណាស់ ប្រសិនជាអ្នកគ្មានបទពិសោធន៍ ហើយឃើញគេរកស៊ីជោគជ័យហ៊ានហក់លោតទៅខ្ចីលុយធនាគារយកមកធ្វើរបរតាមគេនោះនឹងធ្វើឱ្យទាំងអស់គ្នាអាចប្រឈមមុខជាមួយការជំពាក់លុយធនាគារ ក៏ដូចជាខាតទាំងពេលវេលាផងដែរ។ ខាងក្រោមនេះជាមុខរបរ៥ ប្រភេទដែលអ្នកគ្មានបទពិសោធន៍ឬអ្នកទើបតែចេញរកស៊ីថ្មីថ្មោងពុំគួរទៅប្រថុយធ្វើឡើយ៖

        មុខរបរអ្នកមាន៖ លោក សំ កុសល បាននិយាយថាចំពោះគ្នាយើងដែលមិនធ្លាប់រកស៊ីសោះលោកមិនលើកទឹកចិត្តឱ្យទៅរកស៊ីរបររបស់អ្នកមានទេ ហើយចំពោះមុខរបរអ្នកមាននេះគឺមានដូចជាដំណាំចេក ដោយសារតែដំណាំចេកគឺយើងត្រូវការដីរាប់រយហិចតាដើម្បីដាំ សម្រាប់របរអ្នកមានមួយទៀតនោះគឺដំាំកៅស៊ូព្រោះដំណាំកៅស៊ូនេះទម្រាំតែវាបានហុចផលគឺត្រូវការពេលយូរណាស់ មួយវិញទៀតគឺដំណាំដូងក្រអូប ដែលជាប្រភេទដំណាំដែលបានផលយូរដូចគ្នា។ ដូច្នេះសម្រាប់បងប្អូនដែលទៅប្រថុយខ្ចីលុយគេមករកស៊ីរបរទាំងនេះគឺអាចមានហានិភ័យខ្ពស់ណាស់ ដោយសារតែទម្រាំតែដំណាំទាំងនេះហុចផលឱ្យយើងគឺយើងអាចនឹងអស់លុយពីខ្លួន គ្មានលុយសងធនាគារឡើយ។

  • មុខរបរសមុទ្រក្រហម៖ សម្រាប់របរសមុទ្រក្រហមគឺមានដូចជាតែគុជ បើកហាងកាហ្វេ ផលិតឬលក់ឡេ ដោយរបរទាំងនេះអ្នករកស៊ីថ្មីថ្មោងមិនគួរទៅលូកលាន់ឡើយ​ ព្រោះតែបច្ចុប្បន្នទីផ្សារស្រុកខ្មែរយើងមានគេធ្វើច្រើនណាស់ប៉ុន្តែប្រសិនជាអ្នកទាំងអស់គ្នាស្រលាញ់របរកាហ្វេ ឬតែគុជយើងអាចទៅទិញហ្រ្វេនឆាយពីយីហោណាដែលគេល្បីហើយគេលក់ដាច់ខ្លាំងនោះទើបយើងមិនងាយបរាជ័យ។ ចំណែករបរផលិតឬលក់ឡេវិញ លោកអ្នកដឹងហើយថាមានគ្នាយើងរកស៊ីច្រើនណាស់ហើយក៏មានអ្នកមួយចំនួនទៀតទើបតែបង្កើតប្រេនថ្មីៗទេតែបានដួលទៅវិញហើយ ដូច្នេះសម្រាប់របរឡេនេះបើចង់លក់យើងគួរតែរកចំណុចពិសេសនៃផលិតផលយើងឱ្យប្លែកពីគេ អស្ចារ្យជាងគេចាំរកស៊ី បើយើងផលិតឡើងធម្មតាៗដូចផលិតផលគេទេមិនគួរទៅប្រថុយខ្ចីលុយធនាគារមករកស៊ីជាដាច់ខាត។

  •       លក់គ្រឿងសំណង់៖
    បច្ចេកវិទ្យាកាន់តែទំនើប ចំណែកមនុស្សក៏កាន់តែជឿនលឿនទៅតាមហ្នឹងដែរ ពីព្រោះនៅពេលដែលគេចង់ទិញគ្រឿងសំណង់គេអាចហ្នឹងលេងចង់ទៅទិញតាមផ្ទះលក់សំណង់តូចៗហើយ គេអាចនឹងទៅកន្លែងលក់គ្រឿងសំណង់ធំៗអីជាដើមព្រោះកន្លែងធំមានលក់សម្ភារៈច្រើនងាយស្រួលគេជ្រើសរើសតាមចិត្ត។ ម្យ៉ាងវិញនោះ ការបើកហាងលក់គ្រឿងសំណង់គឺចំណាយទុនច្រើនណាស់ ព្រោះយើងត្រូវទិញសម្ភារៈទិញយកមកស្តុកទុក ធ្វើស្លាកយីហោ បើកហាងដេគ័រឱ្យមានភាពទាក់ទាញ ពោលការបើកហាងលក់គ្រឿងសំណង់នីមួយៗចំណាយទុនមិនក្រោមម៉ឺនដុល្លារឡើយ ដូច្នេះសម្រាប់អ្នកមានដើមទុនតិច ប្រសិនជាចង់បើកហាងលក់គ្រឿងសំណង់គួរពិចារណាឱ្យបានម៉ត់ចត់ជៀសវាងខាតពេលវេលា និងខាតលុយទទេរៗ។
  • បើកការ៉ាស់សាំង៖ មែនទែនទៅ មុខរបរការ៉ាស់សាំងមិនមែនជាមុខរបរមិនល្អឡើយ គ្រាន់តែថាបច្ចុប្បន្ននេះមានមនុស្សរកស៊ីរបរនេះច្រើន មិនតែប៉ុណ្ណោះពេលនេះប្រទេសកម្ពុជាក៏មានប្រជាជនមួយចំនួនតូចចាប់ផ្តើមងាកមកប្រើប្រាស់ឡានអគ្គីសនីវិញម្តង ដែលជាហេតុនៅថ្ងៃអនាគតអាចធ្វើឱ្យការ៉ាស់សាំងមានហានិភ័យខ្ពស់ណាស់។
  • ឡានដឹកដី៖ ចំពោះ មុខរបរឡានដឹកដីនេះគឺយើងត្រូវចំណាយលុយខ្ទង់ម៉ឺនដុល្លារឯណោះសម្រាប់ទៅទិញឡានមួយ ចំណែកការទទួលបានផលចំណេញគឺតិចណាស់ ដូច្នេះសម្រាប់បងប្អូនដែលមានលុយតិចតួចចង់ចេញរកស៊ីមិនគួរចាប់របរនេះឡើយ ព្រោះមុខរបរនេះមានគេរកស៊ីយូរហើយ។ ឧទាហរណ៍៖ នៅពេលយើងមានលុយ ២ម៉ឺនដុល្លារចង់ចាប់របរឡានដឹកដីតែយើងនៅខ្វះដើមទុន ២ម៉ឺនដុល្លារទៀត យើងក៏រត់ទៅខ្ចីពីធនាគារ២ម៉ឺនដុល្លារបន្ថែម សរុបទុនយើងមាន៤ម៉ឺនដុល្លារ តែយើងត្រូវជួលបុគ្គលិកមកបើកឡានមួយខែៗនៅត្រូវដូរប្រេងបាតទៀត ងាកខូចងាកជួសជុលឡានដឹកដីរហូត ច្បាស់ណាស់យើងប្រាកដជាខាតហើយជំពាក់គេថែមទៀត ព្រោះតែយើងចាប់របរបុរាណមករកស៊ី។
  • Tuesday, October 4, 2022

    Kim Kardashian charged by SEC, agrees to pay $1.3 million fine

     Kim Kardashian charged by SEC, agrees to pay $1.3 million fine

    New YorkCNN Business — 

    Kim Kardashian agreed to pay a $1.26 million fine to the Securities and Exchange Commission to settle civil charges after the reality TV star touted a crypto asset, EthereumMax, on Instagram.

    The SEC charged Kardashian with failure to disclose that she was paid $250,000 to publish her Instagram post. In addition to paying the fine, she agreed to cooperate with the SEC’s ongoing investigation.

    “This case is a reminder that, when celebrities or influencers endorse investment opportunities, including crypto asset securities, it doesn’t mean that those investment products are right for all investors,” said SEC Chair Gary Gensler. “We encourage investors to consider an investment’s potential risks and opportunities in light of their own financial goals.”

    Kardashian also agreed to not promote any crypto securities for three years.

    “Ms. Kardashian is pleased to have resolved this matter with the SEC,” said a statement from her attorneys. “Kardashian fully cooperated with the SEC from the very beginning, and she remains willing to do whatever she can to assist the SEC in this matter. She wanted to get this matter behind her to avoid a protracted dispute. The agreement she reached with the SEC allows her to do that so that she can move forward with her many different business pursuits.”

    The SEC found that Kardashian violated the anti-touting provision of federal securities laws. Kardashian agreed to the order without admitting or denying the SEC’s findings.

    The settlement includes a $1 million fine and forfeiting the $250,000 payment she received, plus interest.

    Gensler tweeted that “any celebrity or influencer’s incentives aren’t necessarily aligned with yours.” He said the investing public shouldn’t confuse the skills of celebrities “with the very different skills needed to offer appropriate investment advice.”

    The SEC may have targeted Kardashian as a way to send a message to other influencers who might be promoting crypto currencies or other investment assets, said Charles Whitehead, professor at Cornell Law School. He called it a “shot across the bow” for celebrity crypto endorsers.

    “It’s a way to signal to other influencers: if you’re thinking about dealing with crypto, think twice,” said Whitehead. “The SEC is also using her as an influencer – but to boost compliance with securities laws. [It’s a] smart way to bring attention to the matter so others won’t do it.”

    Kardashian isn’t the first celebrity to pay an SEC fine for using their influence to push crypto currencies. In 2018 boxer Floyd Mayweather Jr. and music producer DJ Khaled each paid fine for pushing cryptos. Mayweather, who had been compensated $300,000, paid a bit more than $600,000 in penalties, while Khaled, who had been paid $50,000, was hit with penalties topping $150,000. In addition, actor Steven Segal paid more than $300,000 in penalties for doing the same thing in 2020.

    In a June 13, 2021, Instagram post Kardashian wrote, “Are you guys into crypto? This is not financial advice but sharing what my friends told me about the Ethereum max token!” She added different hashtags, including #ad, along with #emax and #disrupthistory, among others.

    The SEC said she had 225 million Instagram followers at the time of the post.

    The #ad is not sufficient to comply with SEC laws in regard to touting investments, Gensler said in an interview on CNBC Monday.

    “If you’re advertising perfume, or you’re advertising vacation homes or anything else on the internet, there are various laws related to that. But these are the securities laws,” he said.

    Kardashian’s net worth is estimated at $1.8 billion according to Forbes. So, a $1.26 million fine is the equivalent of a fine of less than $100 for a typical US family, which has a net worth of about $122,000 according to the most recent estimates by the Federal Reserve.


    Why Elon Musk is no longer Wall Street’s darling

     

    Why Elon Musk is no longer Wall Street’s darling


    New YorkCNN Business — 

    Could Wall Street’s love affair with Elon Musk be over?

    Six months ago Tesla (TSLA) shares were flying high. The company was valued at $1.1 trillion — more than a dozen other top automakers combined — and announcing plans for a proposed stock split.

    Then Musk disclosed he had become the largest investor in Twitter (TWTR), followed shortly by an announcement of his plans to buy control of the social media company.

    Things haven’t been the same for Tesla shares since.

    And although Musk’s efforts to buy — then avoid buying — Twitter, have raised investor concerns about a loss of focus by the EV-maker’s all-important CEO, it’s not the only problem for Tesla.

    Tesla has faced performance issues with supply chain delays and shutdowns in China causing production bottlenecks, leading to a disappointing third quarter sales report Sunday that fell well short of Wall Street expectations.

    On Friday, shares were down 27% from April 1, the day before Musk’s investment in Twitter was disclosed. And they were down another 8% in midday trading Monday following the sales report.

    Critics of Tesla have long argued the stock’s incredible runup — shares rose nearly 1,900% from when the company finally achieved profitability in the fall of 2018 to its peak price in early April — was never justified. And they say the current problems are a sign of future setbacks to come with the stock.

    “In general, very bad things happen when production slows, prices drop and the market is crediting you with a forward price to earnings multiple of 45.3 times earnings estimates,” said analyst Gordon Johnson, one of the biggest Tesla bears on Wall Street.

    But Tesla fans on Wall Street predict that the company is still well positioned as demand grows for electric vehicles.

    “In a nutshell, this quarter was nothing to write home about and the Street will be disappointed by the softer delivery number in the third quarter” said Daniel Ives, tech analyst with Wedbush Securities. “That said, we view this more of a logistical speed bump rather than the start of a softer delivery trajectory.”

    Tesla spent last Friday showing off its latest robots, and in a series of tweets over the weekend, Musk was again promising that its robot business would transform the company’s sales and profitability. Ives said the timing of the company’s AI day was bad for the stock’s valuation.

    “Even though it’s visionary, I think it’s not reading the room. There’s a view he’s not focused on what needs to be done right now,” said Ives. “It’s not a great look for Wall Street when you do an AI Day on Friday and have a delivery miss on Sunday.”

    But this is not the first time that Musk’s comments have caused problems for the stock’s value over the last six months.

    Two new plants Tesla opened in Texas and Germany were described by Musk as “gigantic money furnaces,” burning through billions in cash as they struggled to ramp up production. He even mentioned the risk of bankruptcy in one interview.

    As if all of that hasn’t been enough of a headwind for Tesla shares, Musk came out and said in June he had a “super bad feeling” about the economy and announced plans to trim salaried staff.

    “Musk has put fuel into a fire, and the Twitter fiasco has added to what has been a nightmarish six months for the stock,” Ives said.

    But the problems for Tesla shares aren’t unique.

    Many of the other high flying tech stocks have suffered similar declines in the last six months. The market turned bearish as central banks around the globe sent interest rates soaring, prompting worries about a possible global recession.

    Apple (AAPL) shares fell 21% over the second and third quarters, while shares of Google (GOOG) parent Alphabet tumbled 31%, and Facebook parent Meta (FB) plunged 39%. Amazon (AMZN) shares lost 31%.

    That market environment makes it all the more critical that Tesla improve its execution as a way to assure investors its stock value isn’t all smoke and mirrors.

    “You need to execute to keep faith among growth investors,” Ives said. “The last two quarters, they haven’t lived up to that standard.”

    Funny, Crazy, Hilarious Auditions | America's Got Talent

    Funny, Crazy, Hilarious Auditions | America's Got Talent Loved the peanut allergy joke, and Sophia's act with the sword swallower, g...