ភ្លាសាច់សុទ្ឋ
គ្រឿងផ្សំ
- ·
គោ
- ·
ម្ទេស
- ·
ជីវ៉ាន់ស៊ុយ
- ·
ស្លឹកខ្ទឹម
- ·
ស្លឹកក្រូចសើច
- ·
ជីអង្កាម
- ·
អំបិល
- ·
ទឹកត្រី
- ·
រំដេង
- ·
ខ្ទឹមក្រហម
វិធីធ្វើ
- ·
សាច់គោចិញ្រ្ចាំអោយល្អិត ៣០០ក្រាម, ដើមខ្ទឹមហាន់ទទឹងស្តើងៗ និងជីរវ៉ាន់ស៊ុយ១មុខៗ
១ស្លាបព្រាបាយ, ស្លឹកជីរអង្កាម ១/២ចានចង្កឹះ ,ស្លឹកក្រូចសើចហាន់អោយល្អិត ១ស្លាបព្រាបាយ, ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ
១ស្លាបព្រាបាយ, រំដេងបុកអោយល្អិត ១ស្លាបព្រាកាហ្វេ, ម្ទេសម៉ដ្ឋ ១-២ស្លាបព្រាកាហ្វេ, អង្ករលីង
(បុកអោយម៉ដ្ឋ) ១ស្លាបព្រាបាយ, អំបិលម៉ដ្ឋ ១/២
ស្លាបព្រាកាហ្វេ , ទឹកត្រី ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មារ
៣ស្លាបព្រាបាយ
- ·
លាយសាច់ជាមួយទឹកក្រូចឆ្មារ អំបិល ទឹកត្រី អង្ករលីង
ម្ទេសម៉ដ្ឋច្របល់អោយសព្វ
- ·
ដាក់ជីរវ៉ាន់ស៊ុយ ដើមខ្ទឹម ស្លឹកក្រូចសើច រំដេង ខ្ទឹមក្រហម
ច្របល់អោយសព្វហើយដាក់ជីរអង្កាមចូល
- ·
ទទួលទានជាមួយនឹង បន្លែស្រស់ ដូចជា ព្រលឹត ស្ពៃក្តោប ស្លឹកចាភ្លូ
សណ្តែកកួរ ។ល។
សំគាល់៖
បើចូលចិត្តល្វីង អោយដាក់ពោះខ្ចីទាំងកាកតិចៗផង ។