ផ្លែឈើលាងជាតិពុលក្នុងរាងកាយ
- ប៉ោម(Apple):ជាផ្លែឈើល្អបំផុត សម្រាប់កម្ចាត់វត្ថុកខ្វក់ក្នុងរាងកាយព្រោះផ្លែប៉ោមសម្បូរសារធាតុផេកទីន (Pectin) ដែលជួយនាំសារធាតុពុលទៅកម្ចាត់ចោល ព្រមទាំងមានគុណសម្បត្តិ ការពារមិនអោយប្រូតេអ៊ីនក្នុងពោះវៀន កើតការផ្អូមស្អុយ ។ម្យ៉ាងទៀត ផ្លែប៉ោមមានជាតិកាកសរសៃអាហារ (Fiber) ខ្ពស់ដែលអាចជួយបោសលាងសម្អាតវត្ថុកខ្វក់ក្នុងពោះវៀន បានល្អ ធ្វើអោយថ្លើមនិងប្រព័ន្ឋរំលាយអាហារ ធ្វើការបានល្អឡើង ។
- ទំពាំងបាយជូរ (Grape): មានសារធាតុលាងសម្អាត សម្រាប់ស្បែក ថ្លើម
ពោះវៀន តម្រងនោម ព្រមទាំងជួយគ្រប់គ្រង ជាតិសំបោរ
ដែលចេញមកពីជាលិការផ្សេងៗក្នុងរាងកាយ ផ្តល់ថាមពលខ្ពស់
សម្បូរជាតិខនិជ ជួយបំប៉នឈាម និងបង្កើនកោសិការក្នុងរាងកាយ ។
- ម្នាស់ (Pineapple)
: អង់ហ្ស៊ីមប្រូមេលីន ដែលមានច្រើននៅក្នងផ្លែម្នាស់
ជួយអោយការធ្វើការរបស់អាស៊ីដ អ៊ីដ្រូក្លរិកក្នុងក្រពះ
បានល្អប្រសើរឡើង និងធ្វើអោយវត្ថុកខ្វក់ខូច ដែលជាប្រូតេអ៊ីន
បំបែកខ្លួនបានឆាប់ឡើង ដើម្បីអោយរាងកាយអាចកម្ចាត់ចោលបាន ។
ក្រៅពីនេះ ម្នាស់ជាថ្នាំព្យាបាលអាការរលាកក្នុងផ្លូវអាហារ
ជួយជួសជុលផ្នែកផ្សេងៗ ដែលសឹករិចរិល
ជួយដល់ការធ្វើការរបស់ក្រពេញអែនដូគ្រីន និងកម្ចាត់ទឹកកំបោរបាន ។
- ម្នាស់ (Pineapple) : អង់ហ្ស៊ីមប្រូមេលីន ដែលមានច្រើននៅក្នងផ្លែម្នាស់ ជួយអោយការធ្វើការរបស់អាស៊ីដ អ៊ីដ្រូក្លរិកក្នុងក្រពះ បានល្អប្រសើរឡើង និងធ្វើអោយវត្ថុកខ្វក់ខូច ដែលជាប្រូតេអ៊ីន បំបែកខ្លួនបានឆាប់ឡើង ដើម្បីអោយរាងកាយអាចកម្ចាត់ចោលបាន ។ ក្រៅពីនេះ ម្នាស់ជាថ្នាំព្យាបាលអាការរលាកក្នុងផ្លូវអាហារ ជួយជួសជុលផ្នែកផ្សេងៗ ដែលសឹករិចរិល ជួយដល់ការធ្វើការរបស់ក្រពេញអែនដូគ្រីន និងកម្ចាត់ទឹកកំបោរបាន ។
- ល្ហុង (Papaya)
: មានអង់ហ្ស៊ីម ប៉ាប៉េន ដែលមានលក្ខណៈស្រដៀង
និងទឹករំលាយក្នុងក្រពះ ជួយធ្វើអោយវត្ថុកខ្វក់ខូច ដែលជាប្រូតេអ៊ីន
បំបែកខ្លួន បានឆាប់រហ័ស។ក្រៅពីនេះ ល្ហុង មានជាតិកាកសរសៃខ្ពស់
ធ្វើអោយប្រព័ន្ឋបញ្ចេញចោល ធ្វើការបានល្អ ពោះវៀនក៏ស្អាត ។
- ឳឡឹក (Watermelon): ជួយសាងសារធាតុពុល ដោយបញ្ចេញមកតាមទឹកនោម ។សំបកឳឡឹកសម្បូរដោយក្លរ៉ូហ្វ៊ីលល៍ ចំណែកគ្រាប់ឳឡឹក មានវីតាមីនច្រើន។ម្យ៉ាងទៀត ឳឡឹក អាចព្យាបាលដំបៅក្នុងក្រពះនិងជួយបន្ថយសម្ពាធឈាមខ្ពស់ បានទៀតផង ៕
- ល្ហុង (Papaya) : មានអង់ហ្ស៊ីម ប៉ាប៉េន ដែលមានលក្ខណៈស្រដៀង និងទឹករំលាយក្នុងក្រពះ ជួយធ្វើអោយវត្ថុកខ្វក់ខូច ដែលជាប្រូតេអ៊ីន បំបែកខ្លួន បានឆាប់រហ័ស។ក្រៅពីនេះ ល្ហុង មានជាតិកាកសរសៃខ្ពស់ ធ្វើអោយប្រព័ន្ឋបញ្ចេញចោល ធ្វើការបានល្អ ពោះវៀនក៏ស្អាត ។
- ឳឡឹក (Watermelon): ជួយសាងសារធាតុពុល ដោយបញ្ចេញមកតាមទឹកនោម ។សំបកឳឡឹកសម្បូរដោយក្លរ៉ូហ្វ៊ីលល៍ ចំណែកគ្រាប់ឳឡឹក មានវីតាមីនច្រើន។ម្យ៉ាងទៀត ឳឡឹក អាចព្យាបាលដំបៅក្នុងក្រពះនិងជួយបន្ថយសម្ពាធឈាមខ្ពស់ បានទៀតផង ៕
No comments:
Post a Comment