សូមប្រយ័ត្ន! តំបន់៣នៅកម្ពុជា នឹងមានភ្លៀងធ្លាក់
លាយលំជាមួយខ្យល់កន្ត្រាក់
រយៈពេល១សប្តាហ៍
ខណៈពេលដែលខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាយើង កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ព្រឹកនេះ ក្រសួងធនធានទឹកបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជា ដែលចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានឹងជួបប្រព័ន្ធសម្ពាធទាប (ITCZ) ដែលបន្តអូសបន្លាយកាត់លើកម្ពុជាជាមួយនិងខ្យល់មូសុងនិរតីខ្សោយ។ទន្ទឹមនោះ ការជួបប្រសព្វគ្នារវាងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន (ភាគខាងជើង) និងសម្ពាធទាបដែលរុញពីក្រោមក៏មានឥទ្ធិពលលើកម្ពុជាផងដែរ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យភ្លៀងនៅតែបន្តធ្លាក់ជាប់ជាបន្តបន្ទាប់នៅលើផ្ទៃប្រទេសកម្ពុជា ដោយក្នុងនោះ៖ តំបន់ទំនាបកណ្តាល អាចនឹងមានភ្លៀងក្នុងកំរិតពីតិចទៅបន្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ផ្នែកខ្លះនៃបណ្តាខេត្តនៅភាគពាយ័ព្យ និងភាគខាងងជើងជាប់ប្រទេសវៀតណាម ភ្លៀងអាចធ្លាក់ច្រើនដោយអន្លើ។
ជាមួយគ្នានេះ តំបន់ខ្ពង់រាប អាចនឹងមានភ្លៀងក្នុងកំរិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកឯ តំបន់មាត់សមុទ្រ ក៏នឹងអាចមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ផងដែរ ៕
No comments:
Post a Comment