Monday, October 10, 2022

ចំណូលមួយថ្ងៃស្មើគេធ្វើការមួយខែ លក់តែគ្រឿងសមុទ្រយុវជនរូបនេះ រកចំណូលបានខ្ទងពាន់$/១ថ្ងៃ

 

របរខ្លះមើលទៅតូចតាច ប៉ុន្តែចំណូលវិញរកមួយថ្ងៃៗស្មើគេធ្វើការនៅក្រុមហ៊ុន១ខែ ជាក់ស្តែងដូចជា​ ម្ចាស់ហាងលក់សមុទ្រវ័យក្មេងរូបនេះ អាចរកចំណូលមួយថ្ងៃៗ ខ្ទង់ពាន់ដុល្លារ ដោយគ្រាន់តែការលក់គ្រឿងសមុទ្រនៅតូបតូចមួយនៅចិញ្ចើមផ្លូវប៉ុណ្ណោះ។


ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក ចន ដាវីត ម្ចាស់ហាងលក់គ្រឿងសមុទ្រ Les Brands II បានឱ្យដឹងថា​ ជាមធ្យមក្នុងមួយថ្ងៃលោកអាចរកចំណូលបាន ៤លានរៀលពីការលក់គ្រឿងសមុទ្រ ដែលមានជាប្រភេទ អយស្ទ័រ ក្តាមសមុទ្រ កំពឹសលោត និងប្រភេទគ្រឿងសមុទ្រជាច្រើនមុខផ្សេងទៀត។ម្ចាស់អាជីវកម្មវ័យក្មេងរូបនេះបន្តថា មូលហេតុដែលធ្វើឱ្យហាងលោកមានភ្ញៀវទិញច្រើនលក់ដាច់ចំណូលខ្ទង់ពាន់ដុល្លារបែបនេះដោយសារតែ លោកលក់តែគ្រឿងសមុទ្រស្រស់ៗឱ្យភ្ញៀវ ​និងរសជាតិប្លែក ទើបធ្វើឱ្យអតិថិជនមានការគាំទ្រ មកហើយមកម្តងទៀត។

ថៅកែប្រុសវ័យក្មេងរបស់ Les Brands II រូបនេះបានឱ្យដឹងទៀតថា​ លោកបានចាប់ផ្តើមអាជីវកម្មលក់គ្រឿងសមុទ្រនេះឡើងនៅពាក់កណ្តាលឆ្នាំ ២០២០ ពោលគឺកំឡុងដែលមានការរាតត្បាតនៃជំងឺកូវីដ១៩ តែថ្វីបើមានការវាយប្រហារពីមេរោគដ៏កាចសាហាវនេះយ៉ាងណាក្តី ក៏អាជីវកម្ម Les Brands II នៅតែលក់ដាច់និងមានសន្ទុះគាំទ្រដូចធម្មតានេះដោយសារតែភាពខុសប្លែក រសជាតិឆ្ងាញ់ និងសេចក្តីទុកចិត្តដែលហាងផ្តល់ឱ្យ ទើបធ្វើឱ្យហាងនេះលក់ដាច់បែបនេះ។

លោក ដាវីត បានបញ្ជាក់ថា មុនពេលចាប់ផ្តើមអាជីវកម្មលក់គ្រឿងសមុទ្រនេះ លោកក៏ធ្លាប់រកស៊ីពីមុនមកដែរ ដោយកាលនោះលោកទើបតែរៀនឆ្នាំទី១ ប៉ុន្តែឆ្លៀតពេលពីការសិក្សាលោកក៏លក់ស្បែកជើង កាបូប ម្តងដែរដោយដាក់ឈ្មោះថា les Brands ដូចគ្នា លុះក្រោយមកទើបផ្អាកវិញ ហើយងាកមកចាប់របរជាអ្នកលក់គ្រឿងសមុទ្រមកដល់បច្ចុប្បន្ននេះ។

គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលចង់ចូលចិត្តញ៉ាំគ្រឿងសមុទ្រ ហើយចង់ដាករសជាតិគ្រឿងសមុទ្រស្រស់ៗអាចធ្វើការកម្មង់ទិញគ្រឿងសមុទ្រពី Les Brands II បានតាមទាំងឡាញ និងទីតាំងផ្ទាល់ ដែលស្ថិតនៅ ផ្ទះលេខ ៨ ផ្លូវ ៥៤៨ ទួលគោក៕


No comments:

Post a Comment

Funny, Crazy, Hilarious Auditions | America's Got Talent

Funny, Crazy, Hilarious Auditions | America's Got Talent Loved the peanut allergy joke, and Sophia's act with the sword swallower, g...