យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នាពេលមុននេះបន្តិចបានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នឹងត្រូវលក់ ៤.២៥០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92 និង ៥,១៥០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm ។
បើតាមតម្លៃខាងលើនេះ បានឱ្យដឹងថា តម្លៃលក់រាយសម្រាប់សាំងធម្មតានៅកម្ពុជាគឺនៅតម្លៃដដែល ប៉ុន្តែម៉ាស៊ូតវិញបានឡើងថ្លៃ ៤,៥០រៀលក្នុងមួយលីត្រ។ ដោយឡែកកាលពីកន្លងទៅតម្លៃប្រេងសាំងលក់ក្នុងតម្លៃ ៤.២៥០ រៀល/ក្នុង១លីត្រ ចំណែកម៉ាស៊ូតវិញលក់ក្នុតម្លៃ ៤,៧០០ រៀល/ក្នុង១លីត្រ ។
សូមបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦,៥សេនដុល្លារក្នុងមួយលីត្រ៕
No comments:
Post a Comment