សម្រាប់អ្នកទើបចេញរកស៊ីថ្មីថ្មោង ការធ្វើទីផ្សារដើម្បីឱ្យគេបានស្គាល់ពីផលិតផលរបស់យើងជាសំខាន់ណាស់។ក្នុងនោះមធ្យោបាយទូទៅដែលគេនិយមធ្វើដើម្បីឱ្យមានគេស្គាល់ពីផលិតផលដែលយើងមាន គឺគេប្រើការ Boost ផុសនៅក្នុងបណ្តាញសង្គម ក៏ដូចជាការជួលតារាល្បីៗក្នុងបណ្តាញសង្គមឱ្យជួយផ្សព្វផ្សាយឱ្យ ទាំងលើ Facebook និង Tik Tok ។
១.ការចូលរួម ឬ បង្កើត Event
ការយកផលិតផល ទំនិញដាក់លក់ឬតាំងនៅតាមកម្មវិធី Event ជាវិធីមួយដ៏ល្អសម្រាប់អ្នករកស៊ីដែលកំពុងចង់កសាងម៉ាកយីហោឱ្យមានគេស្គាល់ច្រើន ព្រោះកំឡុងពេលបែបនេះមានអ្នកទស្សនាក៏ដូចជាចូលរួមច្រើន ហេតុនេះវាជាឱកាសដើម្បីណែលនាំផលិតផលយើងឱ្យគេស្គាល់បាន បើទោះបីជាអ្នកទស្សនាមិនបានទិញក៏ដោយ យ៉ាងហោចក៏គេអាចចាំនិងស្គាល់ថាផលិតផលយើងជាផលិតផលអ្វី មានប្រយោជន៍អ្វីដែរ។
២.ដាក់លក់ពេលមានព្រឹត្តការណ៍បុណ្យជាតិ
គ្រប់ពេលមានកម្មវិធីបុណ្យជាតិធំៗម្តងៗ ជាឱកាសល្អណាស់សម្រាប់ការយកផលិតដាក់លក់ ព្រោះគ្រប់ពេលមានកម្មវិធីបុណ្យជាតិធំៗមិនថាក្រុងមិនថាខេត្ត មានស្តង់ជាច្រើនត្រូវបានដាក់សម្រាប់ជួលលក់ផលិតផល ឆ្លៀតឱកាសនេះយើងអាចជួលជាស្តង់មួយដើម្បីលក់ផលិតផលដែលយើងមានបាន។
៣.ការតាំងពិពណ៌
សម្រាប់ចំណុចចុងក្រោយនេះ ក៏មិនខុសគ្នាពីចំណុចទាំង២ខាងលើប៉ុន្មានឡើយ គ្រប់ពេលមានការរៀបចំតាំងពីពិពណ៌ថ្នាក់ជាតិ ឬតាមស្ថាប័នធំៗ យើងអាចធ្វើការសាកសួរព័ត៌មានសម្រាប់ការចុះឈ្មោះ សួរតម្លៃពីស្តង់សម្រាប់ដាក់ផលិតផលបាន។ជាក់ស្តែង នៅថ្ងៃទី ២៩-៣០ ខែតុលា ខាងមុខនេះ Business Cambodia ក៏បានចំកម្មពិធីតាំងពិពណ៌មួយ ដែលមានការដាក់តាំងបង្ហាញនូវផលិតផល ទំនិញ ភេសជ្ជៈ អាហារ និងរបស់ជាច្រើនប្រភេទផ្សេងៗគ្នា ។ឆ្លៀតក្នុងឱកាសបែបនេះ ម្ចាស់អាជីវកម្មអាចធ្វើការពិចារណា សាកសួរព័ត៌មានបន្ថែមពីការជួលស្តង់តាំងផលិតផលពីក្រុមការងារយើងបានផងដែរ។
No comments:
Post a Comment