Thursday, October 6, 2022

ប្រកាសអាសន្ន! ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ឡើងដល់កម្រិតប្រកាសអាសន្ន អាចនឹងមានទឹកជំនន់

 យោងតាមការចេញផ្សាយដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានប្រកាសថា ពេលនេះស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកំពស់ទឹកបានកើនឡើងក្នុងកម្រិតមួយ ដែលត្រូវប្រកាសអាសន្នគឺកម្រិតកំពស់ ៥,០០ ម៉ែត្រ និងកម្រិតកំពស់បច្ចុប្បន្នគឺ ៥,០៣ ម៉ែត្រ។

លិខិតដដែលបានឱ្យដឹងទៀតថា បន្ទាប់ពីបានធ្វើការសង្កេតតាមដាន លើស្ថានភាពអាកាសធាតុរួចមកឃើញថា មានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ មានកំរិតខ្ពស់ មកលើដងស្ទឹងពោធិ៍សាត់។ ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹងដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឱ្យប្រជាជនមានការប្រុងប្រយ័ត្ន ខណៈឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើអោយទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើង បន្តបន្ទាប់ និងអាចបង្កអោយមានទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់។


សូមបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យខេត្តពោធិ៍សាត់ប្រកាសអាសន្នបែបនេះ ដោយសារតែកម្ពុជាបានទទួលប្រព័ន្ធសម្ពាធទាប (ITCZ) បានបន្តអូសបន្លាយនៅលើព្រះរាជាណាចក្រកម្ពុជា ជាមួយខ្យល់មូសុងនិរតីខ្សោយ។ ទន្ទឹមនោះការជួបប្រសព្វគ្នា រវាងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន (ភាគខាងជើង៌ និងសម្ពាធទាបដែលរុញពីក្រោមក៏មានឥទ្ធិពលនៅលើព្រះរាជាណាចក្រកម្ពុជាផងដែរ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យមានភ្លៀងនៅតែបន្តធ្លាក់ជាប់ជាបន្តបន្ទាប់ដោយគិតចាប់ពីថ្ងៃទី០៥ ខែតុលា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ លើផ្ទៃប្រទេស៕

No comments:

Post a Comment

Funny, Crazy, Hilarious Auditions | America's Got Talent

Funny, Crazy, Hilarious Auditions | America's Got Talent Loved the peanut allergy joke, and Sophia's act with the sword swallower, g...