ភ្លាត្រីអណ្តែង
គ្រឿងផ្សំ
- · ត្រី
- · ស្លឹកខ្ទឹម
- · ស្លឹកក្រូចសើច
- · ជីអង្កាម
- · ក្រូចឆ្មារ
- · ទឹកត្រី
- · រំដេង
- · ខ្ទឹមក្រហម
- · អង្ករលីង
វិធីធ្វើ
- ·
ត្រីអណ្តែង១ក្បាល ៣០០ក្រាម, ដើមខ្ទឹមហាន៉ទទឹងស្តើងៗ ២ដើម, ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ ១ស្លាបព្រាបាយ, រំដេងហាន់ល្អិត
១ស្លាបព្រាកាហ្វេ, ស្លឹកជីអង្កាម ១/២ចានចង្កឹះ, ស្លឹកក្រូចសើចហាន់ល្អិត ២ស្លាបព្រាកាហ្វេ, អង្ករលីងបុកអោយល្អិត
២ស្លាបព្រាបាយ, ម្ទេសម៉ដ្ឋ ១ស្លាបព្រាកាហ្វេ, ទឹកត្រី ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ
២-៣ស្លាបព្រាបាយ
- · កោសរំអិលត្រី រួចវះពោះលាងអោយស្អាត យកទៅអាំងអោយឆ្អិនល្មម ហើយបេះយកឆ្អឹងចេញរួចចញ្រ្ចាំងតិចៗ
- · ប្រឡាក់សាច់ត្រី ដែលរួមនេះជាមួយ អង្ករលីង ម្ទេសម៉ដ្ឋ រំដេង ដើមខ្ទឹម និងស្លឹកក្រូចសើច
- · ថែមទឹកត្រី ទឹកក្រូចឆ្មារ ហើយរោយស្លឹកជីអង្កាម ភ្លក្សអោយល្មមតាមត្រូវការ ទទួលទានជាមួយនឹងអន្ទក់ខ្ចី ដូចជាស្ពៃក្តោប សណ្តែកកួរ និងស្លឹកជីនាងវង ។
No comments:
Post a Comment