Telegram ជាកម្មវិធីផ្ញើសារដ៏ពេញនិយមមួយ ដែលមនុស្សជាទូទៅប្រើវាសម្រាប់ជាមធ្យោបាយធ្វើទំនាក់ទង មិនថាផ្ទាល់ខ្លួន ការងារ ឬការរកស៊ីជាដើម។ អ្វីដែលរឹងតែពិសេសលើសពីនោះគឺ គេក៏អាចទាញចំណូលបានរាប់ពាន់ដុល្លារពីការប្រើប្រាស់កម្មវិធីមួយនេះថែមទៀតផង។
ម្ចាស់ Channel YouTube ឈ្មោះ Luke Mead Marketing លោក Luke Mead បានបង្ហាញផ្លូវចំនួន៣ ដែលអាចស្រូបយកលុយពីការប្រើប្រាស់កម្មវិធី Telegram បាន។ ផ្លូវទាំង៣ នោះរួមមាន៖
១. លក់ការផ្សាយពាណិជ្ជកម្មលើ Channel Telegram ដើម្បីអាចលក់ពាណិជ្ជកម្មបាន គឺតម្រូវឱ្យអ្នកចុះឈ្មោះ Channel Telegram របស់អ្នកទៅក្នុង ការទិញដូរពាណិជ្ជកម្ម។ គាត់ក៏បានណែនាំ Telega.io ដែលជាកន្លែងអ្នកអាចលក់ពាណិជ្ជកម្មបានយ៉ាងងាយស្រួល។
២. លក់វគ្គសិក្សាអនឡាញ
វិធីសាស្រ្តមានអ្នកធ្វើបានផលច្រើន ព្រោះវាមានភាពងាយស្រួលជាងគេ ដោយលោកអ្នក គ្រាន់តែបង្កើតវគ្គសិក្សា ឬកម្មវិធីចែករំលែក រួចហើយដាក់បញ្ចូលទៅក្នុង Channel Telegram របស់អ្នក នឹងអនុញ្ញាតឱ្យអ្នកដទៃបង់សេវា ដើម្បីបានក្លាយជាសមាជិក។
៣. ផ្សព្វផ្សាយ Link ផលិតផល
ផ្លូវមួយនេះមានគេធ្វើច្រើន នៅប៉ែកអឺរ៉ុប ព្រោះថាជាទូទៅគេដាក់លក់ផលិតផលនៅលើ Website ហេតុនេះលោកអ្នកគ្រាន់តែ យក Link ផលិតផលនោះ មកដាក់ផ្សព្វផ្សាយលើ Channel Telegram របស់អ្នក ហើយពេលដែលមានអ្នកណាចុចទិញតាម Link នោះ អ្នកនឹងទទួលបានភាគរយទៅតាមចំនួនកំណត់។
សូមជម្រាបថាផ្លូវរកលុយតាម Telegram ខាងលើនេះ អាចនឹងមិនសមស្របទៅនឹងប្រទេសខ្មែរយើងទាំងស្រុង ប៉ុន្តែទោះយ៉ាងណា វាក៏អាចជាគំនិតខ្លះៗសម្រាប់ប្រិយមិត្តអ្នកអាន។ លោកអ្នកអាចស្វែងយល់ និងច្នៃគំនិតខាងលើនេះបន្ថែម ដើម្បីរកផ្លូវណាថ្មីមួយ ដែលអាចទាញចំណូលពីកម្មវិធីនេះបានដូចគេដែរ។
No comments:
Post a Comment