Monday, October 10, 2022

មាសដាំក្បាលចុះម្ដងទៀតហើយ! នេះជាកំហុស៦យ៉ាង ដែលមនុស្សតែងបង្កើត ពេលសម្រេចចិត្តទិញមាស


របាយការណ៍ពីគេហទំព័រ Gold Price បានឱ្យដឹងថា តម្លៃរបស់មាសកំពុងបន្តធ្លាក់ចុះជាខ្លាំង ខណៈនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ វាមានតម្លៃត្រឹមតែ ១,៦៦២ដុល្លារក្នុងមួយអោន (មួយតម្លឹង ២,០០២ដុល្លារ)​ តែប៉ុណ្ណោះ។

Screenshot 2022 10 11 092135

ទន្ទឹមនឹងនោះគេហទំព័រ The Smart Investor បានចុះផ្សាយអំពី កំហុស៦យ៉ាង ដែលមនុស្សតែងបង្កើតពេលសម្រេចចិត្តទិញមាស។ កំហុស៦យ៉ាងនោះរួមមាន៖

១. មិនយល់ពីអ្វីដែលខ្លួនកំពុងទិញ

មនុស្សខ្លះទិញមាស ទាំងខ្លួនឯងមិនយល់អំពីវត្ថុនេះទាល់តែសោះ​ ជួនកាលមិនដឹងសូម្បីតែ តម្លៃលើទីផ្សារ មិនដឹងពីរបៀបដែលអ្នកលក់ថ្លឹងមាស មិនដឹងពីរបៀបមើលថាមាសសុទ្ធឬអត់។ ក្នុងករណីមិនដឹងអ្វីសោះបែបនេះ អាចធ្វើឱ្យអ្នកងាយនឹងត្រូវគេបោកប្រាស់ ឬកេងចំណេញលុយកាក់ ជួនកាលគេចេះតែកុហកៗទៅថាមាសនេះសុទ្ធទាំងដែលវាមិនសុទ្ធផង។

២. ទិញតម្លៃទាប  

កុំត្រេកអរពេលដែលអ្នកទិញមាសបានធូរថ្លៃជាងគេ ឃើញគេទិញ១តម្លឹង ២ពាន់ដុល្លារ តែអ្នកទិញអស់តែ ១,៥០០ដុល្លារ កុំច្រឡំត្រេកអរអី។ ព្រោះថាតម្លៃមាសត្រូវបានកំណត់ដោយទីផ្សារសកល បើមានអ្នកណាលក់មាសឱ្យអ្នកក្នុងតម្លៃទាបជាងទីផ្សារ ឬខ្ពស់លើសទីផ្សារ ក្នុងករណីនេះអាចជាមុខសញ្ញាត្រូវគេបោកប្រាស់ហើយ។

៣. ទិញពេលមាសឡើងថ្លៃ

បើតាមច្បាប់ផ្គត់ផ្គង់ និងតម្រូវការបានបញ្ជាក់ថា​ ទំនិញមួយនឹងឡើងថ្លៃប្រសិនបើតម្រូវការទិញកើនឡើង ហើយវានឹងចុះថោកពេលដែលបរិមាណផ្គត់ផ្គង់លើសតម្រូវការ។ ដូច្នេះត្រង់ចំណុចនេះមានន័យថា ពេលឃើញគេបាក់ទៅទិញមាស ព្រោះតែមាសកំពុងធ្លាក់ថ្លៃ អ្នកគួរតែពិនិត្យតម្លៃទីផ្សារសិន មុនពេលរត់ទៅទិញតាមគេ។ ប្រសិនបើអ្នកមិនមើលឱ្យបានច្បាស់ទេ អាចនឹងទិញចំពេលវាឡើងថ្លៃវិញមិនខានឡើយ។

៤. ចាញ់បោកគេទៅវិនិយោគលើកាក់ ដែលគេសន្មតតម្លៃស្មើមាស

សង្គមបច្ចុប្បន្ននេះសម្បូរទៅដោយការបោកបន្លំ បើអ្នកមិនឆ្លាតទេអាចនឹងដើរចូលអន្ទាក់គេដោយមិនខ្លួនមិនខានឡើយ។ ដូច្នេះត្រង់នេះមានន័យថា អ្នកត្រូវប្រាកដថាអ្នកចំណាយលុយទៅបានរបស់មកទុកនៅនឹងខ្លួនវិញ កុំជឿពាក្យគេដែលមកបន្លំថា មានការវិនិយោគដែលគិតតម្លៃដូចទីផ្សារមាស គ្រាន់តែអ្នកដាក់លុយទៅ ទិញហ៊ុននោះទុក ពេលមាសឡើងអ្នកអាចលក់យកចំណេញបាន។

៥. ទិញដោយមិនស្គាល់អ្នកលក់

កុំទិញបើអ្នកមិនស្គាល់អ្នកលក់ មិនទាំងដឹងគេជាមនុស្សបែបណា មានប្រវត្តិរកស៊ីបែបណាពីមុនមក អ្នកធ្វើម្ដេចនឹងអាចទុកចិត្តគេបានទៅ។ ហេតុនេះហើយមុននឹងសម្រេចចិត្តទិញមាស គួរតែស្គាល់អ្នកលក់ឱ្យបានច្បាស់ជាមុនសិន ដើម្បីជៀសវាងការកេងបន្លំ និងការបោកប្រាស់។

៦. ចែករំលែកការទិញឱ្យអ្នកផ្សេងដឹង

វាមិនមែនជារឿងចាំបាច់ទេ​ដែលអ្នកត្រូវទៅនិយាយចែករំលែកឱ្យអ្នកដទៃដឹងថាអ្នកបានទិញទ្រព្យរបស់អ្វីមួយ។ ក្នុងនោះវាកាន់តែមិនល្អទៅទៀត បើអ្នកផុសនៅលើបណ្ដាញសង្គមជាសាធារណៈអំពីទ្រព្យរបស់អ្នក។ ព្រោះមនុស្សជុំវិញខ្លួនជាច្រើនមិនប្រាកដថាគេសុទ្ធតែស្រលាញ់ចូលចិត្តអ្នក ឬពេញចិត្តភាពមានបានរបស់អ្នកឡើយ អាចនឹងមានអ្នកណាស្អប់អ្នក ហើយមកបំផ្លាញអ្នកក៏ថាបាន។

ប្រើ Telegram រាល់ថ្ងៃតិចមិនដឹង! នេះជាផ្លូវងាយស្រួលទាំង៣ អាចរកចំណូលពីApp នេះបានរាប់ពាន់$

Telegram ជាកម្មវិធីផ្ញើសារដ៏ពេញនិយមមួយ ដែលមនុស្សជាទូទៅប្រើវាសម្រាប់ជាមធ្យោបាយធ្វើទំនាក់ទង មិនថាផ្ទាល់ខ្លួន ការងារ ឬការរកស៊ីជាដើម។ អ្វីដែលរឹងតែពិសេសលើសពីនោះគឺ គេក៏អាចទាញចំណូលបានរាប់ពាន់ដុល្លារពីការប្រើប្រាស់កម្មវិធីមួយនេះថែមទៀតផង។

ម្ចាស់ Channel YouTube ឈ្មោះ Luke Mead Marketing លោក Luke Mead បានបង្ហាញផ្លូវចំនួន៣ ដែលអាចស្រូបយកលុយពីការប្រើប្រាស់កម្មវិធី Telegram បាន។ ផ្លូវទាំង៣ នោះរួមមាន៖

១. លក់ការផ្សាយពាណិជ្ជកម្មលើ Channel Telegram ដើម្បីអាចលក់ពាណិជ្ជកម្មបាន គឺតម្រូវឱ្យអ្នកចុះឈ្មោះ Channel Telegram របស់អ្នកទៅក្នុង ការទិញដូរពាណិជ្ជកម្ម។ គាត់ក៏បានណែនាំ Telega.io ដែលជាកន្លែងអ្នកអាចលក់ពាណិជ្ជកម្មបានយ៉ាងងាយស្រួល។


២. លក់វគ្គសិក្សាអនឡាញ

វិធីសាស្រ្តមានអ្នកធ្វើបានផលច្រើន ព្រោះវាមានភាពងាយស្រួលជាងគេ ដោយលោកអ្នក គ្រាន់តែបង្កើតវគ្គសិក្សា ឬកម្មវិធីចែករំលែក រួចហើយដាក់បញ្ចូលទៅក្នុង Channel Telegram របស់អ្នក នឹងអនុញ្ញាតឱ្យអ្នកដទៃបង់សេវា ដើម្បីបានក្លាយជាសមាជិក។


៣. ផ្សព្វផ្សាយ Link ផលិតផល

ផ្លូវមួយនេះមានគេធ្វើច្រើន នៅប៉ែកអឺរ៉ុប ព្រោះថាជាទូទៅគេដាក់លក់ផលិតផលនៅលើ Website ហេតុនេះលោកអ្នកគ្រាន់តែ យក Link ផលិតផលនោះ មកដាក់ផ្សព្វផ្សាយលើ Channel Telegram របស់អ្នក ហើយពេលដែលមានអ្នកណាចុចទិញតាម Link នោះ អ្នកនឹងទទួលបានភាគរយទៅតាមចំនួនកំណត់។


សូមជម្រាបថាផ្លូវរកលុយតាម Telegram ខាងលើនេះ អាចនឹងមិនសមស្របទៅនឹងប្រទេសខ្មែរយើងទាំងស្រុង ប៉ុន្តែទោះយ៉ាងណា វាក៏អាចជាគំនិតខ្លះៗសម្រាប់ប្រិយមិត្តអ្នកអាន។ លោកអ្នកអាចស្វែងយល់ និងច្នៃគំនិតខាងលើនេះបន្ថែម ដើម្បីរកផ្លូវណាថ្មីមួយ ដែលអាចទាញចំណូលពីកម្មវិធីនេះបានដូចគេដែរ។

ឡើងឬចុះ? តោះមកដឹងតម្លៃប្រេងសាំង ដែលត្រូវលក់ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែតុលា

 

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នាពេលមុននេះបន្តិចបានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នឹងត្រូវលក់ ៤.២៥០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92  និង ៥,១៥០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm ។

បើតាមតម្លៃខាងលើនេះ បានឱ្យដឹងថា តម្លៃលក់រាយសម្រាប់សាំងធម្មតានៅកម្ពុជាគឺនៅតម្លៃដដែល ប៉ុន្តែម៉ាស៊ូតវិញបានឡើងថ្លៃ ៤,៥០រៀលក្នុងមួយលីត្រ។ ដោយឡែកកាលពីកន្លងទៅតម្លៃប្រេងសាំងលក់ក្នុងតម្លៃ ៤.២៥០ រៀល/ក្នុង១លីត្រ ចំណែកម៉ាស៊ូតវិញលក់ក្នុតម្លៃ ៤,៧០០ រៀល/ក្នុង១លីត្រ ។

សូមបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦,៥សេនដុល្លារក្នុងមួយលីត្រ៕



ចំណូលមួយថ្ងៃស្មើគេធ្វើការមួយខែ លក់តែគ្រឿងសមុទ្រយុវជនរូបនេះ រកចំណូលបានខ្ទងពាន់$/១ថ្ងៃ

 

របរខ្លះមើលទៅតូចតាច ប៉ុន្តែចំណូលវិញរកមួយថ្ងៃៗស្មើគេធ្វើការនៅក្រុមហ៊ុន១ខែ ជាក់ស្តែងដូចជា​ ម្ចាស់ហាងលក់សមុទ្រវ័យក្មេងរូបនេះ អាចរកចំណូលមួយថ្ងៃៗ ខ្ទង់ពាន់ដុល្លារ ដោយគ្រាន់តែការលក់គ្រឿងសមុទ្រនៅតូបតូចមួយនៅចិញ្ចើមផ្លូវប៉ុណ្ណោះ។


ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក ចន ដាវីត ម្ចាស់ហាងលក់គ្រឿងសមុទ្រ Les Brands II បានឱ្យដឹងថា​ ជាមធ្យមក្នុងមួយថ្ងៃលោកអាចរកចំណូលបាន ៤លានរៀលពីការលក់គ្រឿងសមុទ្រ ដែលមានជាប្រភេទ អយស្ទ័រ ក្តាមសមុទ្រ កំពឹសលោត និងប្រភេទគ្រឿងសមុទ្រជាច្រើនមុខផ្សេងទៀត។ម្ចាស់អាជីវកម្មវ័យក្មេងរូបនេះបន្តថា មូលហេតុដែលធ្វើឱ្យហាងលោកមានភ្ញៀវទិញច្រើនលក់ដាច់ចំណូលខ្ទង់ពាន់ដុល្លារបែបនេះដោយសារតែ លោកលក់តែគ្រឿងសមុទ្រស្រស់ៗឱ្យភ្ញៀវ ​និងរសជាតិប្លែក ទើបធ្វើឱ្យអតិថិជនមានការគាំទ្រ មកហើយមកម្តងទៀត។

ថៅកែប្រុសវ័យក្មេងរបស់ Les Brands II រូបនេះបានឱ្យដឹងទៀតថា​ លោកបានចាប់ផ្តើមអាជីវកម្មលក់គ្រឿងសមុទ្រនេះឡើងនៅពាក់កណ្តាលឆ្នាំ ២០២០ ពោលគឺកំឡុងដែលមានការរាតត្បាតនៃជំងឺកូវីដ១៩ តែថ្វីបើមានការវាយប្រហារពីមេរោគដ៏កាចសាហាវនេះយ៉ាងណាក្តី ក៏អាជីវកម្ម Les Brands II នៅតែលក់ដាច់និងមានសន្ទុះគាំទ្រដូចធម្មតានេះដោយសារតែភាពខុសប្លែក រសជាតិឆ្ងាញ់ និងសេចក្តីទុកចិត្តដែលហាងផ្តល់ឱ្យ ទើបធ្វើឱ្យហាងនេះលក់ដាច់បែបនេះ។

លោក ដាវីត បានបញ្ជាក់ថា មុនពេលចាប់ផ្តើមអាជីវកម្មលក់គ្រឿងសមុទ្រនេះ លោកក៏ធ្លាប់រកស៊ីពីមុនមកដែរ ដោយកាលនោះលោកទើបតែរៀនឆ្នាំទី១ ប៉ុន្តែឆ្លៀតពេលពីការសិក្សាលោកក៏លក់ស្បែកជើង កាបូប ម្តងដែរដោយដាក់ឈ្មោះថា les Brands ដូចគ្នា លុះក្រោយមកទើបផ្អាកវិញ ហើយងាកមកចាប់របរជាអ្នកលក់គ្រឿងសមុទ្រមកដល់បច្ចុប្បន្ននេះ។

គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលចង់ចូលចិត្តញ៉ាំគ្រឿងសមុទ្រ ហើយចង់ដាករសជាតិគ្រឿងសមុទ្រស្រស់ៗអាចធ្វើការកម្មង់ទិញគ្រឿងសមុទ្រពី Les Brands II បានតាមទាំងឡាញ និងទីតាំងផ្ទាល់ ដែលស្ថិតនៅ ផ្ទះលេខ ៨ ផ្លូវ ៥៤៨ ទួលគោក៕


Thursday, October 6, 2022

ណាត់មិត្តភក្តិឱ្យអស់មក! ចាយម្នាក់តែ 9$ លេងបានគ្រប់មុខនៅសួនទឹក ហ្គាឌិនស៊ីធី វ៉តធើផាក នៅថ្ងៃទី9 តុលាខាងមុខនេះ

 នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២​ សួនទឹក ហ្គាឌិនស៊ីធី វ៉តធើផាក មានប្រូម៉ូសិនដ៏ពិសេសមួយគឺ អតិថិជនគ្រប់វ័យដែលទៅលេងនៅ ហ្គាឌិនស៊ីធី នឹងទទួលបានការបញ្ចុះតម្លៃពី ២៥ដុល្លារ មកសល់ត្រឹមតែ ៩ដុល្លារប៉ុណ្ណោះក្នុងម្នាក់។

Kkk

ជាមួយនឹងតម្លៃដ៏ពិសេសមួយនេះ អថិជនគ្រប់រូបអាចចូលលេងគ្រប់កន្លែងកម្សាន្តទាំងអស់នៅក្នុង សួនទឹកមួយនេះ ដែលមានចំនួនសរុបប្រមាណ ៣៨កន្លែងផ្សេងៗគ្នា។ ក្រៅពីសប្បាយនឹងល្បែងកម្សាន្តយ៉ាងសម្បូរបែប លោកអ្នកក៏អាចរីករាយជាមួយនឹងការលេងពពុះសាប៊ូនៅខាងមុខ ឋានសួគ៌រលកធំជាងគេក្នុងប្រទេសកម្ពុជា។ លើសពីនេះក៏រាំសប្បាយជុំគ្នា ជាមួយនឹងការចាក់ភ្លេង DJ ថែមទៀតផង។

Park


សូមជម្រាបថា សួនទឹក ហ្គាឌិនស៊ីធី វ៉តធើផាក គឺជាសួនទឹកដែលធំជាងគេប្រចាំប្រទេសកម្ពុជា រួមទាំងអាស៊ីគ្នេយ៍ផងដែរ។ វាមានទីតាំងស្ថិតនៅ ជិតសារមន្ទីរវិមានឈ្នះៗ និងភ្នំពេញសាហ្វារី តាមបណ្ដោយមហាវិថីវិមានឈ្នះៗ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សូមកុំឱ្យឱកាសដ៏ល្អមួយនេះរំលងផុតទៅឱ្យសោះណា ឆាប់បបួលមិត្តភក្តិឱ្យហើយទៅ ដើម្បីបានចំណាយពេលវេលាចុងសប្តាហ៍មួយថ្ងៃជុំគ្នាឱ្យសប្បាយអស់ដៃម្ដង។ លោកអ្នកអាចបញ្ជាទិញសំបុត្រតាមរយៈអនឡាញ:

អ្នករកស៊ីត្រូវដឹង! ទោះជះលុយប៉ុន្មាន Boost ក៏មិនបានផលដែរ បើសិនជាអ្នកធ្វើខុសរឿងធំៗទាំងនេះ

 អ្នកលក់អនឡាញនៅខ្មែរស្ទើរតែទាំងអស់ហើយ ដែលបានប្រើប្រាស់ហ្វេសប៊ុកជាកន្លែងសម្រាប់​លក់ និងផ្សាយ​ផលិតផល​របស់ខ្លួនឱ្យភ្ញៀវស្គាល់ ខណៈដែល​ចំនួ​នប្រជាជនយើង​ប្រើប្រាស់ហ្វេសប៊ុកជាង ១១លាននាក់។

ជាយុទ្ធសាស្ត្រ​ក្នុងការផ្សព្វផ្សាយ​អ្នកលក់អនឡាញមានយុទ្ធសាស្ត្រផ្សេងៗគ្នា ខ្លះទៅចេញមុខ Live លក់ផ្ទាល់ទៅ ឯខ្លះទៀត​ជះលុយទាំង​រយៗដុល្លារ​សម្រាប់យកទៅឱ្យ ហ្វេសប៊ុកដើម្បីធ្វើការ​ Boost ដើម្បីឱ្យមានអ្នកឃើញច្រើន។

នៅក្នុងអត្ថបទនេះយើង​នឹង​បង្ហាញនូវផុសមួយចំនួនដែលហ្វេសប៊ុកមិនឱ្យប៊ូស ហើយបើទោះជា ហ្វេសប៊ុក Approve មែននោះក៏ពុំមានអ្នកមើលច្រើនឡើយ។


១. ស៊ែរផុស

ស៊ែរផុសនេះមានន័យថា ម្ចាស់ផេក​ចុច Boost ទៅលើផុស​ដែលស៊ែរ​ពីផេកខ្លួនឯង ឬពីផេកផ្សេង ដោយកាលពីមុន​ឃើញមានអ្នកឧស្សាហ៍ធ្វើច្រើន ប៉ុន្តែ​រយៈកាលចុងក្រោយនេះ Facebook បានធ្វើការបិទចោលរួចបាត់ទៅហើយ។អ៊ីចឹង​ហើយ បើសិនជាម្ចាស់ផេកចង់ Boost មែននោះគួរផុសសាជាថ្មី ឬក៏ទៅស្វែងរកផុសដើមដើម្បី Boost មិនគួរ​​ស៊ែរហើយ Boost នោះទេ។

២. អក្សរក្នុងរូបច្រើនពេក

ហ្វេសប៊ុកមានគោលការណ៍មួយកំណត់​ឱ្យ អក្សរដែលដាក់នៅក្នុង​រូបភាពមានមិនឱ្យលើស​ពី ២០%នៃរូបទេ។ សម្រាប់រូបដែលមានអក្សររញ៉ែរញ៉ៃច្រើន ចុច Boost ដំបូង​ហ្វេសប៊ុកនឹង Approve ប៉ុន្តែ បើមើលចំនួន Reach វិញ គឺតិចមែនទែន ដែលប្រៀបបាននឹង​ការ​យកលុយទៅជះឱ្យ Facebook អ៊ីចឹង​ដែរ។សម្រាប់អ្នកដែលចង់​រៀបរាប់បូរបាច់ច្រើននោះ គួរតែ​សរសេរជា Caption វិញ ។

៣. ខុសគោលការណ៍ទូទៅ

មិនខុសពីផ្លេតហ្វមផ្សេងទៀតនោះទេ ហ្វេសប៊ុកមានគោលការណ៍ផ្ទាល់ខ្លួន ឬហៅថា Community Standards ដើម្បីធ្វើយ៉ាង​ណាឱ្យផ្លេតហ្វមរបស់ខ្លួន ដំណើការទៅដោយគ្មានបញ្ហា។មានគោលការណ៍ជាច្រើនដែលអ្នកកាន់ផេកត្រូវគោរពតាម ប៉ុន្តែ​ជាទូទៅ​អ្វីដែលឧស្សាហ៍ឃើញម្ចាស់ផេក​ច្រើនមានបញ្ហា​នោះ មានដូចជា ការមិនគោរពកម្មសិទ្ធបញ្ញាយករបស់គេមកផុស ផុស​រូបភាពអាសអាភាសឬរូបភាព​គួរឱ្យខ្លាច លក់ផលិតផលក្លែងក្លាយ​ ឬក៏ជាការ​សុំ Like សុំ Share ជាដើម៕

របរអនាគត! នេះជាមុខរបរធំៗទាំង៥ មិនទាន់មានគេធ្វើច្រើនមានទីផ្សារទាំងពេលបច្ចុប្បន្ននិងអនាគត

  • ការជ្រើសរើសមុខរកស៊ីពិតជាសំខាន់ខ្លាំងណាស់ ប្រសិនជាអ្នកជ្រើសរើសមុខរបរត្រូវទីផ្សារនាពេលបច្ចុប្បន្ននិងអនាគតនោះមុខរបរយើងប្រាកដជាអាចសល់តដល់កូនចៅ ប៉ុន្តែប្រសិនជាយើងជ្រើសខុសនឹងធ្វើឱ្យយើងខាតទាំងលុយខាតទាំងពេលវេលាផងដែរ។ ដើម្បីកុំឱ្យបងប្អូនទាំងអស់គ្នាជ្រើសរបររកស៊ីខុស ខ្ញុំនឹងបង្ហាញនៅមុខរបរ៥ប្រភេទ បើរកស៊ីត្រូវនឹងបន្សល់តជំនាន់៖
  • មុខរបរលើវិស័យបច្ចេកវិទ្យា៖ មុខរបរទាក់ទងទៅនឹងបច្ចេកវិទ្យាគឺមានឥទ្ធិពល ជាងមុខរបរផ្សេងៗទាំងអស់ ហើយវាក៏ជាមុខរបរ ដែលអ្នកមាន រកស៊ីច្រើនផងដែរ។ ជាក់ស្តែង យើងឃើញមានដូចជា ក្រុមហ៊ុន Alibaba របស់មហាសេដ្ឋីចិន Jack Ma និងក្រុមហ៊ុន Facebook របស់មហាសេដ្ឋីវ័យក្មេង Mark Zuckerberg ព្រមទាំងក្រុមហ៊ុនលក់ទំនិញតាមអនឡាយដ៏ធំជាងគេAmazonរបស់មហាសេដ្ឋីលេខមួយ Jeff Bezos ជាដើម។ ដោយឡែក នៅកម្ពុជាយើងវិញ មានក្រុមហ៊ុនកំពុងរកស៊ីកាក់កបជាច្រើនដូចជា Pass App និងក្រុមហ៊ុនដឹកជញ្ចូន ដែលពឹងអាស្រ័យលើការបញ្ជាទិញតាម App ទាំងអស់ មិនថាតែការកម្មង់អាហារជាដើម។ ដោយនេះជាសញ្ញាមួយបង្ហាញឱ្យឃើញពីការរីកចម្រើនរបស់បច្ចេកវិទ្យាដែលអ្នករកស៊ីគួរតែចាប់អារម្មណ៍ ដើម្បីការរកស៊ីយូរអង្វែង។
  • ជាអ្នកសរសេរកូដ៖ កាលពីកន្លងទៅនេះ នាយកប្រតិបត្តិក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនសម្បុកនៃបច្ចេកវិទ្យានេះ​ បានបង្ហើបពីការងារមួយប្រភេទដែលអាចត្រូវប៉ាន់នាថ្ងៃអនាគតគឺ ”សិល្បៈនៃការសរសេរកូដរបស់បច្ចេកវិទ្យា”។ មហាសេដ្ឋីបច្ចេកវិទ្យា Mark Zukerberg បានបន្តទៀតថា ថា “នៅពេលដែលបច្ចេកវិទ្យាទំនើបបន្តអភិវឌ្ឍ ការងារដែលផ្តោតលើបច្ចេកវិទ្យានឹងកាន់តែគ្របដណ្ដប់លើពិភពលោកគ្រាន់តែមិនមែនជាប្រភេទនៃ “ការងារបច្ចេកវិទ្យា” ដែលយើងជួបប្រទះសព្វថ្ងៃនេះ។ លោកបានបន្ថែមទៀតថា អនាគតនៃមុខរបរមួយចំនួនអាចនឹងត្រូវប៉ាន់ខ្លាំងនាពេលអនាគតគឺ “មនុស្សអាចនិង​​ ធ្វើការដោយភាពច្នៃប្រឌិតជាជាងបែបប្រពៃណីនិងការធ្វើសេវាកម្មផ្សេងៗ”។
  • វិស័យដឹកជញ្ជូន៖ ទីផ្សារកាន់តែដើរទៅមុខ ចំណែកវិស័យដឹកជញ្ជូនក៏កាន់ជឿនលឿនទៅតាមហ្នឹងដែរ ដូច្នេះក៏មានហាងលក់គ្រឿងទេសធំៗមួយចំនួនត្រូវការសេវាកម្មដឹកជញ្ជូន ព្រោះនៅពេលដែលភ្ញៀវកម្មង់ភាគច្រើនគេមិនដឹកទៅផ្ទាល់ឡើយ។ នេះហើយជាពេលវេលាដែលអ្នកអាចទាក់ទងឬទៅចរចារជាមួយក្រុមហ៊ុនមួយចំនួនដែលមានលក់គ្រឿងទេស ឬសម្ភារៈមួយចំនួនទៀតដើម្បីដឹកជញ្ជូនជូនអតិថិជនពេលត្រូវការទំនិញ។
  • បើកស្ថាយនីយសាកថ្ម៖ លោកសំ កុសល ដែលជាស្ថាបនិករបស់ចាបក្រហម បានមានប្រសាសន៍ថា បច្ចុប្បន្ននេះក្រុមហ៊ុន Tesla កំពុងតែពង្រីកស្ថានីយសាកថ្ម ហើយសម្រាប់ស្ថានីយសាកថ្មមួយបើមើលតាមគម្រូរបស់ក្រុមហ៊ុន Tesla អាចរកបានរហូតដល់ទៅ២០ម៉ឺនដុល្លារក្នុងមួយឆ្នាំ មិនតែប៉ុណ្ណោះ Tesla ក៏បានដាក់គម្រូភោជនីដ្ឋាននៅកន្លែងសាកថ្មផងដែរ។ចំពោះមុខរបរស្ថានីយសាកថ្មនេះ អាចនឹងត្រូវប៉ាន់នៅទីផ្សារនាពេលខាងមុខនេះហើយ ព្រោះបច្ចុប្បន្នក្រុមហ៊ុន Tesla ក៏កំពុងតែបង្ហាញវត្តមាននៅប្រទេសកម្ពុជាដែរ មិនតែប៉ុណ្ណោះឆាប់ៗនេះស្ថានីយសាកថ្មអាចនឹងមកជំនួសកន្លែងស្ថានីយប្រេងឥន្ធនៈក៏មានដែរ។
  • ម៉ាតកសិកម្ម៖ ជាទូទៅ នៅពេលដែលកសិករចង់បានជីកសិកម្មគឺត្រូវទៅកន្លែងដេប៉ូដើម្បីទិញ ហើយប្រសិនជាគាត់ចង់បានឧបករណ៍កសិកម្មគឺត្រូវទៅកន្លែងមួយផ្សេងៗទៀត បែបនេះមានន័យថា ទីផ្សារបច្ចុប្បន្ននេះមិនទាន់មានកន្លែងណាលក់របស់កសិកម្មមានគ្រប់សព្វបែបយ៉ាងឡើយ ហើយមុខរបរម៉ាតកសិកម្មក៏ជាមុខរបរដែលត្រូវប៉ាន់នៅលើទីផ្សារនាពេលខាងមុននេះដែរ។ ដោយបងប្អូនទាំងអស់គ្នា អាចបើកម៉ាតកសិកម្មដែលមានលក់របស់គ្រប់យ៉ាងដូចជាជីកសិកម្ម គ្រាប់ពូជ ម៉ាស៊ីនគ្រប់ប្រភេទដែលទាក់ទងជាមួយកសិកម្មដើម្បីងាយស្រួលដល់អតិថិជនពេលមកទិញចង់បានអីគឺម៉ាតរបស់លោកអ្នកមានទាំងអស់ ដូនេះហើយនៅពេលដែលអតិថិជនចង់បានទំនិញកសិកម្មពេលក្រោយទៀតគេប្រាកដជាមកទិញនៅម៉ាតរបស់អ្នកជាក់ជាមិនខានឡើយ។
  •  

    Funny, Crazy, Hilarious Auditions | America's Got Talent

    Funny, Crazy, Hilarious Auditions | America's Got Talent Loved the peanut allergy joke, and Sophia's act with the sword swallower, g...